មួយ​ថ្ងៃ​អ្នក​ប្រើ​អ៊ីនធឺណិត​កើន​ជាង ១០ម៉ឺន​នាក់៖ “ព័ត៌មាន​មិន​ពិត" ជា​ប្រធាន​បទ​ធំ​ថ្ងៃ​នេះ

  • 2017-05-12 08:26:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វេទិកា​សេដ្ឋកិច្ច​ពិភពលោក ស្ដី​ពី​អាស៊ាន​ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ នៅ​ថ្ងៃ​ចុង​បញ្ចប់​នេះ (១០-១២) បាន​លើក​ឡើង​ចំណុច​សំខាន់​មួយ​ក្នុង​ចំណោម បណ្ដា​ប្រធាន​បទ​សំខាន់ៗ​ផ្សេង​ទៀត ក្នុង​ការអភិវឌ្ឍន៍ ខឿនសេដ្ឋកិច្ច​ប្រជាជាតិ ហើយ​ក្នុង​នោះ Fake News ក៏​ជា​ចំណុច​រសើប​ដែល​ត្រូវ​លើក​មក​ពិភាក្សា​ដូចគ្នា ដោយ​សារ​តែ​តួលេខ​អ្នក​ប្រើ​អ៊ីនធឺណិត​កើន​ខ្លាំង រហូត​លើស ១២ម៉ឺន​នាក់​ក្នុង​មួយ​ថ្ងៃៗ។

សមត្ថភាព​ក្នុង​ការ​ជ្រើសរើស​សារព័ត៌មាន​ជា​ប្រភព​ច្បាស់លាស់ គួរ​ឲ្យ​ជឿ​ទុកចិត្ត​ ដើម្បី​កុំ​ឲ្យ​ចាញ់​បោក​ព័ត៌មាន​បំភ្លៃ មិន​ពិត គ្មាន​ប្រភព​ច្បាស់លាស់ ជា​ពិសេស​កាសែត​អនឡាញ(website) ជា​រឿង​ដ៏​រសើប​បំផុត​មួយ​ដែល​ត្រូវ​ពិចារណា​ខ្ពស់ សម្រាប់​យុវវ័យ ក្នុង​អាស៊ាន​ទាំង​មូល។ នេះ​ជា​កង្វល់​ដែល​អ្នក​ជំនាញ​សេដ្ឋកិច្ច​ និង​ជា​សាស្ត្រាចារ្យ​ផ្នែក​នេះ ប្រចាំ​សាកលវិទ្យាល័យ​ឥណ្ឌូណេស៊ី​ លោក​ស្រី Mari Elka Pangestu លើក​ឡើង។

លោកស្រី Mari Elka Pangestu

របាយការណ៍​និយាយ​ពី​ចំនួន​អ្នក​អនឡាញ​សរុប​មាន ៣២០លាន​នាក់ ក្នុង​ចំណោម​តួលេខ​ប្រជាជន​សរុប ៦៣០លាន​នាក់។ អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​បំផុត​នោះ​គឺ មាន ១២,៤ម៉ឺន​នាក់​កើន​(ប្រើ​អ៊ីនធឺណិត) រាល់​ថ្ងៃ ដែល​មាន​អាយុ​ចន្លោះ​ពី ១៦-២២​ឆ្នាំ។

ASEAN ជា​សហគមន៍​មួយ​ដែល​មាន​ប្រជាជន​សរុប ៦៣០លាន​នាក់។ ការ​លើក​ឡើង​ពី​កង្វល់​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​បោក​ប្រាស់ ដែល​គិត​តែ​ពី Pageviews ពី​បណ្ដា​សារព័ត៌មាន​នានា ដែល​ក្នុង​នោះ​ក៏​មាន​មិន​តិច​ដែរ​នៅ​កម្ពុជា ដែល​អាច​ជា​ទុន​មិន​ល្អ ហើយ​ឈាន​ទៅ​ដល់​ការ​សម្រេច​ចិត្ត​ខុស លើ​ផ្នែក​សំខាន់​ណាមួយ​ក្នុង​ជីវិត ហើយ​អ្នក​ដែល​ពាក់ព័ន្ធ​សំខាន់​បំផុត​គឺ​យុវវ័យ។

វីដេអូ៖

ម៉ោះ! ​ម្នាក់ម៉ាម៉ាត់​ម៉ោ រឿង​ព័ត៌មាន​ Fake News។

អត្ថបទ៖ ខ្លាឃ្មុំតូច