រឿងភាគ​កូរ៉េ​ល្បីទាំង ៨​ ដែល​ត្រូវ​ប៉ាន់អ្នក​ទស្សនាដែលចូលចិត្តញ៉ាំ

  • 2017-05-13 02:08:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​រឿង​ភាគ​កូរ៉េ​ជា​ច្រើន​ ដែល​បាន​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ជក់ចិត្ត​ដិត​អារម្មណ៍​ ចង់​តាមដាន​ម្ដង​ហើយ​ម្ដង​ទៀត​។ ប៉ុន្តែ​កត់​សម្គាល់​ថា​ ក្នុង​ចំណោម​នោះ​ រឿង​ដែល​ទស្សនិកជន​ហាក់​មាន​ការ​ចាប់​អារម្មណ៍​ គឺ​ជា​ប្រភេទ​រឿង​ដែល​បង្ហាញ​ពី​ការ​ធ្វើ​ម្ហូប​ និង​មាន​ឈុត​ញ៉ាំ​ច្រើន​។

ខាង​ក្រោម​ជា​រឿង​ភាគ​ចំនួន​ ៨​ ដែល​ត្រូវ​ចិត្ត​អ្នក​ទស្សនា​ ជា​ពិសេស​អ្នក​ចូលចិត្ត​ញ៉ាំ​៖

១. រឿង "Oh My Ghostess"

រឿង​នេះ​បាន​និយាយ​ពី​ចុងភៅ​នារី​ដ៏​គួរ​ឲ្យ​ស្រលាញ់​ម្នាក់​ (តារាសម្ដែង​ Park Bo Young) ដែល​លង់​ស្រលាញ់​មេចុងភៅរូបសង្ហា (តារាសម្ដែង Jo Jung Suk)។ ថ្វី​ត្បិតជា​រឿង​បែប​មនោសញ្ចេតនា​ ប៉ុន្តែ​ស្ទើរគ្រប់​ឈុត​ គឺ​មាន​បង្ហាញ​ការ​ធ្វើ​ម្ហូប​គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់។

២. រឿង "Jewel in the Palace"

ភាពយន្ត​ភាគ​បែប​​បុរាណ​មួយ​នេះ​ ជា​រឿង​ដ៏​ល្បី​មួយ​របស់​កូរ៉េ​ ដែល​បាន​បង្ហាញ​ពី​ស្នាដៃ​ធ្វើ​ម្ហូប​ប្រពៃណី​ក្នុង​ព្រះ​រាជ​វាំង​​ លាយឡំ​នឹង​របៀប​ផ្សំថ្នាំ​តាម​បែប​បុរាណ​ ពេល​ទស្សនា​ក៏​អាច​ទទួល​បាន​ចំណេះ​ដឹង​ថ្មី​ដែរ។

៣. រឿង​ "Weightlifting Fairy Kim Bok Joo"

ថ្វី​ត្បិត​មិនមែន​ជា​រឿង​ដែល​បង្ហាញ​ពី​ការ​ធ្វើ​ម្ហូប​ ប៉ុន្តែ​ស្ទើរ​គ្រប់​ភាគ​ក្នុង​រឿង​ "Weightlifting Fairy Kim Bok Joo” សុទ្ធ​តែ​មាន​ឈុត​ញ៉ាំ​ ពេល​មើល​ហើយ​ក៏​ឃ្លាន​តាម​ដែរ។

៤. រឿង "My Name Is Kim Sam Soon"

រឿង​នេះ​ពោរពេញ​ទៅ​ដោយ​ សកម្មភាព​ធ្វើ​នំ​ និង​បង្អែម​។ វា​អាច​ត្រូវ​ចិត្ត​ខ្លាំង​ សម្រាប់​អ្នក​ដែល​​ចូល​ចិត្ត​​ញ៉ាំ​បង្អែម​ ដូច្នេះ​ទស្សនា​រឿង​នេះ​គឺ​មិន​ខុស​បំណង​ទេ។

៥. រឿង "Baker King, Kim Tak Goo"

ភាពយន្ត​កូរ៉េ​មួយ​នេះ ត្រូវ​បាន​ចាត់​ទុក​ថា​ជា​រឿង​ល្អ​មើល​មួយ​ ក្នុង​ប្រវត្តិសាស្ត្រ​រឿង​ភាគ​កូរ៉េ​ដែល​បង្ហាញ​ពី​របៀប​ដុត​នំប៉័ង​។ រឿង​នេះ​មិនមែន​ល្បី​តែ​នៅ​ក្នុង​ប្រទេស​កូរ៉េ​ទេ​ ពោល​គឺ​ស្ទើរ​គ្រប់​ប្រទេស​ជុំវិញ​អាស៊ី​ សូម្បី​តែ​ក្នុង​ប្រទេស​កម្ពុជា​ក៏​ធ្លាប់​លើក​យក​រឿង​នេះ​មក​បញ្ចាំង​ដែរ​ ហើយ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ណាស់។

៦. រឿង "Boys Over Flowers"

ដោយ​ឡែក​ រឿង​ដែល​សម្ដែង​ដោយ​តារា​សម្ដែង​ដ៏​ល្បី​ Lee Min Ho និង​ Ku Hye Sun នេះ​វិញ​ក៏​សម្បូរ​ឈុត​ញ៉ាំ​ដែរ​ ជាពិសេស​ពេល​ដែល​តួ​ទាំង​២ទៅ​ភិកនិក​។ ពួកគេ​បាន​បង្ហាញ​អាហារ​ជា​ច្រើន​មុខ​ ធ្វើ​ឲ្យ​អ្នក​មើល​ ទស្សនា​ហើយ​ឃ្លាន​តាម​តែ​ម្ដង​។

៧. រឿង "Pasta"

រឿង Pasta ខុស​ពី​រឿង​ដទៃ​ ដោយសារ​ បាន​បង្ហាញ​ពី​របៀប​ធ្វើ​អាហារ​បែប​អ៊ីតាលី​ ដូច្នេះ​អាច​ត្រូវ​ប៉ាន់​អ្នក​ដែល​និយម​អាហារ​អឺរ៉ុប​។

៨. រឿង "The Legendary Witch"

ក្រៅ​ពី​និយាយ​ពី​ទំនាក់ទំនង​បងប្អូន​ស្រី​ រឿង​នេះ​ក៏​បាន​បង្ហាញ​ពី​របៀប​ដុត​នំ​ប្រកប​ដោយ​ភាព​ប៉ិន​ប្រសប់​លក្ខណៈ​គ្រួសារ​ ដែល​ពួកគេ​បាន​ធ្វើ​រួម​គ្នា​៕

ប្រភព៖ Soompi   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី