អ្នកស្រុក​ហ្វូគូស៊ីម៉ា ចាប់ផ្តើម​ធ្វើស្រែ​លើកដំបូង ក្រោយ​ជួបគ្រោះ​មហន្តរាយ​នុយក្លេអ៊ែរ

  • 2017-05-13 08:33:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កសិករ​រស់​នៅ​ក្នុង​ខេត្ត​ហ្វូគូស៊ីម៉ា ប្រទេស​ជប៉ុន បាន​ចាប់​ផ្តើម​ដាំស្រូវ ជា​លើកដំបូង ចាប់តាំង​ពី​ជួប​គ្រោះ​មហន្តរាយ​នុយក្លេអ៊ែរ កាល​ពី​ឆ្នាំ​២០១១ បណ្ដាល​ឲ្យ​ដី​មាន​ជាតិ​វិទ្យុសកម្ម និង​បង្ខំ​ឲ្យ​ប្រជាជន​ជម្លៀស​ខ្លួន​ចេញ​ទៀត​ផង។

កសិដ្ឋាន​ចំនួន​៨ នៅ​ក្នុង​ខេត្ត​ហ្វូគូស៊ីម៉ា មាន​គម្រោង​បន្ត​ការ​ដាំដុះ​ស្រូវ​រួម​គ្នា នៅ​លើ​ផ្ទៃ​ដី​ប្រហែល ៧​ហិតា នៅ​ឆ្នាំ​២០១៧​នេះ។ គួរ​បញ្ជាក់​ថា នៅ​មុន​ពេល​ជួប​គ្រោះ​មហន្តរាយ ដ៏​គួរ​ឲ្យ​រន្ធត់​នោះ ផ្ទៃ​ដី​នៅ​ក្នុង​ខេត្ត​ហ្វូគូស៊ីម៉ា អាច​ឲ្យ​កសិករ​ដាំស្រូវ​រហូត​ដល់​ទៅ ៦៩០​ហិតា​ឯណោះ។

ទោះ​ជា​យ៉ាង​ណា វា​គឺ​ជា​លើក​ដំបូង​ហើយ ចាប់​តាំង​ពី​តំបន់​ត្រូវ​គេ​ជម្លៀស​ចេញ​នេះ អាច​ឲ្យ​កសិករ​ដាំស្រូវ​យក​ទៅ​លក់​បាន។ តែ​យ៉ាង​ណា​ក៏​ដោយ កសិករ​នឹង​ធ្វើ​តេស្ត​វិទ្យុសកម្ម​នៅ​លើ​អង្ករ​សិន មុន​ពេល​ចែកចាយ​ទៅ​ឲ្យ​អ្នក​លក់​រាយ​បន្ត៕

ប្រភព៖ RT   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី