មកស្គាល់តារាកូរ៉េល្បីៗ ទាំង១១​ ដែល​អាយុ៣០​ជាងហើយ តែដូចទើប២០

  • 2017-05-13 09:20:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ស្រី​កូរ៉េ​ ជា​ច្រើន​នាក់​តែង​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ ភ្ញាក់​ផ្អើល​នឹង​សម្រស់​ និង​រូប​រាង​របស់​ពួក​នាង​ បើ​ទោះ​បី​ជា​វ័យ​កាន់​តែ​ច្រើន​ជាង​៣០​ទៅ​ហើយ​ តែ​តារា​ស្រី​ទាំងនោះ​នៅ​តែ​មើល​ទៅ​ក្មេង​ដូច​អាយុ​ជាង​ ២០។

តារា​ស្រី​ទាំង​ ១១​រូប​ខាង​ក្រោម​ ជា​តារា​កូរ៉េ​ដែល​ពូកែ​ថែ​សម្រស់​ឲ្យ​នៅ​ក្មេង​ជាង​វ័យ​មិន​ធម្មតា​ បើ​ទោះ​អាយុ​ ៣០​ឆ្នាំ​ជាង​ទៅ​ហើយ​ក្ដី​។ តោះ​! ទៅ​មើល​ទាំង​អស់​គ្នា​ តើ​មាន​តារា​ក្នុង​ដួង​ចិត្ត​របស់​អ្នក​រូប​ណា​ខ្លះ ដែលនៅតែស្អាត៖

១. តារា​សម្ដែង Jun Ji Hyun

Jun Ji Hyun ត្រូវ​បាន​ចាត់​ទុក​ថា​ ជា​តារា​ស្រី​ដែល​មាន​សម្រស់​ស្រស់​ស្អាត​មិន​ធម្មតា ក្នុង​ចំណោម​ តារាស្រីកូរ៉េ។ ឆ្នាំ​នេះ​នាង​មាន​អាយុ ៣៥​ឆ្នាំ​ហើយ​ ប៉ុន្តែ​បើនិយាយ​ពី​មុខ​មាត់ រាងនាង​ស្អាត​បានទាំង​ព្រម។

២. តារា​សម្ដែង Song Hye Kyo

Song Hye Kyo ឫ ហាន់ ជីអ៊ុន ចូលសិល្បៈ​ដំបូង​ក្នុង​ឆ្នាំ​ ១៩៩៥ និង​មាន​វត្តមាន​ក្នុង​រឿង​ភាគ​ល្បី​ៗជា​ច្រើន។ រំលងផុត​ទៅ​រយៈ​ពេលយូរ​ក៏​ពិតមែន​ តែ​សម្រស់​របស់​នាង​ដូចជា​គ្មាន​ការ​ប្រែប្រួល​សោះ ហើយ​រឹត​តែ​ស្អាត​ ទោះ​បី​មាន​វ័យ​ ៣៥​ឆ្នាំ​ ទៅ​ហើយ​ក៏​ដោយ។

៣. តារា​សម្ដែង Yoon Eun Hye

Yoon Eun Hye នៅ​តែ​ជា​យុវតី​វ័យ​ក្មេង គួរឲ្យ​​ស្រលាញ់​​ក្នុង​ចិត្ត​អ្នក​គាំទ្រ ថ្វី​ត្បិត​នាង​អាយុ ៣៥​ឆ្នាំ​​ទៅ​ហើយ​ក៏​ដោយ​។ ​ ៤. តារា​សម្ដែង Shin Min Ah

Shin Min Ah ចូលប្រឡូក​សិល្បៈ​ក្នុង​ឆ្នាំ ២០០១ ដែល​កាល​នោះ​នាង​ទើប​នៅ​វ័យ​ជំទង់នៅ​ឡើយ។ មក​ដល់សព្វថ្ងៃនាង​មាន​អាយុ ៣២​ឆ្នាំ​ហើយ តែ​នៅ​តែ​ក្មេង​ហាក់​មិន​ចាស់​សោះ​។

៥. តារា​សម្ដែង​ Kim Tae Hee

ក្នុង​ឆ្នាំថ្មី Kim Tae Hee ឈាន​ដល់អាយុ ៣៧​ឆ្នាំហើយ​ ប៉ុន្តែ​នាង​នៅតែ​ស្រស់ស្អាត​ គួរឲ្យស្រលាញ់​ ។ ប្រឡូក​សិល្បៈ​ដំបូង​ក្នុង​ឆ្នាំ ២០០១ មកទល់​បច្ចុប្បន្នមានរយៈ​ពេល​ជាង១៦​ឆ្នាំ​ហើយ​ ។

៦. តារា​សម្ដែង Song Ji Hyo

Song Ji Hyo មាន​អាយុ​ ៣៥​ឆ្នាំ​ហើយ ប៉ុន្តែ​មើល​មុខដូច​អាយុទើប២០​ឆ្នាំ។ នាងនៅតែស្អាត​ ហើយ​ថែ​រាង​បាន​ល្អ​ដដែល។ តារាស្រី​រូប​នេះ​ចូល​សិល្បៈ​ដំបូង​ក្នុង​ឆ្នាំ ២០០២។

៧. តារា​សម្ដែង​ Ha Ji Won

Ha Ji Won ចូល​សិល្បៈ​ដំបូង​ក្នុង​ឆ្នាំ​ ២០០០ និង​បាន​សម្ដែង​ក្នុងរឿងជា​​ច្រើន ដែល​ភាគ​ច្រើន​សុទ្ធ​តែ​ទទួល​បាន​ការគាំទ្រ​ខ្លាំង។ ​អាយុ ៣៨​ឆ្នាំ​ ក្បែរ​ ៤០​ឆ្នាំក៏​ពិតមែន តែ​បើអ្នក​មិន​ដឹង​អាច​ច្រឡំថា នាង​ទើប​ជាង​ ២០​ប៉ុណ្ណោះ ព្រោះ​នាង​ស្រស់ស្អាត​ណាស់។

៨. តារា​សម្ដែង Jung Yu Mi

តារាស្រី Jung Yu Mi វិញ មាន​អាយុ ៣៤​ឆ្នាំ​ និង​បាន​ប្រឡូក​ក្នុង​សិល្បៈ​ដំបូងក្នុង​ឆ្នាំ​ ២០០៥ ក្នុង​រឿង​ "A Bittersweet Life"។

៩. តារា​សម្ដែង Son Ye Jin

Son Ye Jin ឈានចូល ៣៥​ឆ្នាំ​ហើយ​ឆ្នាំ​នេះ រីឯសម្រស់​វិញ ក្មេង​ៗ​សុំ​ខ្មាស់​ ព្រោះ​នាង​នៅ​តែ​ស្អាត​បើ​ទោះ​អាយុ​ច្រើន​ក៏​ពិតមែន​។

១០. តារា​សម្ដែង Kim Hee Sun

Kim Hee Sun មាន​អាយុ ៣៩​ឆ្នាំ​ហើយ​ តែ​នាង​នៅ​តែ​រក្សាបាននូវភាពវ័យ​ក្មេង​ ដូច​នារីអាយុ២៥ឆ្នាំដូច្នេះ​ដែរ។

១១. តារា​សម្ដែង Lee Min Jung

ចំណែក​ឯ​តារា​ស្រី​ Lee Min Jung វិញ​ មាន​អាយុ​៣៤​ឆ្នាំ តែ​សម្រស់​នាង​មិន​ធ្លាក់​សោះ ពោល​គឺ​នៅតែ​ក្មេង​ដដែល​៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី