EXO រំលឹករឿង​អ្នក​គាំ​ទ្រគប់​អាវ​ក្នុង​មក​លើ​ឆាក​នៅ​ Mexico

  • 2017-05-14 04:21:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ចម្រៀង​បុរសExo បាន​រំលឹក​ពី​គ្រា​មួយ​ដែល​អ្នក​ទស្សនា​បាន​គប់​អាវ​ក្នុង​មនុស្ស​ស្រី​មក​លើ​ឆាក​ កាល​ពី​៣​ឆ្នាំ​មុន ​ក្នុង​ការ​ប្រគំ​តន្ត្រី​របស់​ពួក​គេ​នៅ​ប្រទេស​ម៉ិកស៊ីកូ។ ​​

​រឿង​ដែល​ពួក​គេ​ចង​ចាំ​មិន​ភ្លេច​តាំង​​បង្ហាញ​មុខ​ដំបូង ​​​ប្រជា​ប្រិយ​ភាព​ក្រុម​ខ្លួន ចម្រៀង​អាមេរិក​ដែល​ពួក​គេ​ចូល​ចិត្ត បាន​ក្លាយ​ជា​ប្រធាន​ដែល​ក្រុម​ចម្រៀង​នេះ​ លើក​យក​ពិភាក្សា​ក្នុង​កិច្ច​សម្ភាស​​​ជា​មួយ​iHeartRadio នៅ​សហរដ្ឋអាមេរិក​ កាល​ពី​ខែ​មុន​។​​

គ្រា​នោះ​ពិធីការ​បាន​សួរ​ថា៖ "តើ​អ្វី​ជា​ចំណុច​ខុស​គ្នា​រវាង​ អ្នក​គាំ​ទ្រ​អាស៊ី និង​អាមេរិក​?” ​

​ Baekhyun ឆ្លើយ​លើក​ឡើង​ថា នៅ​អាមេរិក​នេះ​ពួក​គេ​មាន Fan ជា​ច្រើន​ ហើយ​វា​ពិត​ជា​អស្ចារ្យ​ ដែល​អ្នក​គាំ​ទ្រ​ទាំង​នោះ​បង្ហាញ​ពី​សកម្មភាព​គាំ​ទ្រ​យ៉ាង​ពេញ​ទំហឹង។ ​

ចំណែក​ឯ Suho វិញ​បាន​បង្ហាញ​ពី​គំនិត​យល់​ស្រប​ទៅ Baekyunហើយ​បន្ថែម​ថា៖ "ជា​ឧទាហរណ៍​ នៅ​ម៉ិកស៊ីកូ ពួក​គេ​បាន​គប់​អាវ​ក្នុង​មក​ពួក​យើង"។

បញ្ជាក់​ផង​ដែរ​ថា ក្រុម​ចម្រៀង​ប្រុស​ផ្សេង​ទៀត​ដូច​ជា CN-Blue, Super Juniorនិង Infinite សុទ្ធ​តែ​ធ្លាប់​ទទួល​បាន​បទពិសោធន៍​នេះ​ដូច​គ្នា។

ប្រភព៖ ilovekstars   ប្រែ​សម្រួល៖ សុខណា

អត្ថបទថ្មី