អ្នក​វិភាគ​៖ គ្មាន​ទេ iPhone 8 ទំហំ​ 32GB ឯ​ទំហំ 128GB តម្លៃ​ខ្ទង់​ពាន់​ដុល្លារ

  • 2017-05-14 04:22:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ទស្សន៍ទាយ​ចុង​ក្រោយ​បង្អស់​ចេញ​ពី​អ្នក​វិភាគ​ Simona Jankowski របស់​ក្រុមហ៊ុន​ Goldman Sachs បាន​ថ្លែងថា​ ទន្ទឹម​នឹង​ការ​វិវត្តន៍​មុខងារ​ថ្មី​បន្ទាប់​ពី iPhone 7 Plus មាន​ការ​រំពឹង​ទុកតម្លៃ​ផលិត​ iPhone 8 ​​នឹង​ឡើង​ប្រហែល ៧០ ដុល្លារ ដែល​កត្តា​នេះ​​នឹង​ជំរុញ​ឱ្យ​ Apple​​ ត្រូវ​បង្កើន​ថ្លៃ​លក់​ iPhone ជំនាន់ថ្មីប្រហែល ១៣០ ដុល្លារ​ ធៀប​នឹង​ iPhone ជំនាន់​បច្ចុប្បន្ន​។

អ្នក​វិភាគ​រូប​នេះ​បន្ត​ iPhone 8 ទំហំ 128GB នឹង​មាន​តម្លៃ ៩៩៩ ដុល្លារ ចំណែក​ទំហំ 256GB តម្លៃ​ ១,០៩៩ ដុល្លារ។ អ្នក​វីភាគ​ដដែល​រូប​នេះ​មាន​ជំនឿ​ថា iPhone ជំនាន់​ថ្មី​នេះ​នឹង​មិន​បំពាក់​មក​ជាមួយ​​ទំហំ 32GB នោះ​ទេ​។

បច្ចុប្បន្ន​នៅ​ទីផ្សារ​សហរដ្ឋ​អាមេរិក​ iPhone 7 Plus ទំហំ 256GB តម្លៃ ៩៦៩ ដុល្លារ ត្រូវ​បាន​ចាត់​ទុក​ជា​ត្រកូល iPhone ថ្លៃ​ជាង​គេ​បង្អស់​។​ ​យោង​តាម​ការ​វិភាគ​​របស់​អ្នក​ស្រី Jankowski ​ប៉ុន្មាន​ខែ​មុន​ក៏​មាន​ភាព​ប្រហាក់​ប្រហែល​ទៅ​នឹង​លោក Steven Milunovich ថា iPhone 8 មាន​ត្រឹម​តែ​ទំហំ 64GB និង 256GB ហើយ​តម្លៃ​ចន្លោះ ៨៥០-៩០០ ដុល្លារ និង ៩៥០-១០០០ ដុល្លារ​ ខណៈ​រូប​លោក​ផ្ទាល់​ក៏​ពុំ​មាន​ការ​លើក​ឡើង​ពី​​ទំហំ 32GB ដូច​គ្នា​។

ប្រភព៖ macrumors   ប្រែសម្រួល៖ កៅ រក្សា