2PM នៅ​តែ​ជា​ក្រុម​រក​ចំណូល​បាន​​ខ្ពស់​សម្រាប់ JYP មិន​មែន TWICE

  • 2017-05-14 05:31:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Junho សមាជិក​​ក្រុម 2PM លើក​ឡើង​ថា​​សព្វ​ថ្ងៃ​ក្រុម​ចម្រៀង​របស់​លោក​នៅ​តែ​ជា​ក្រុម​រក​ចំណូល​បាន​ច្រើន​បំផុត​ប្រចាំ​ផលិតកម្ម JYP មិន​មែន​ក្រុម​ចម្រៀង Twice នោះ​ទេ។

ថ្មីៗ​នេះ​តារា​ចម្រៀង​របស់​ផលិតកម្ម JYP គឺ Junho មក​ពី​ក្រុម 2PM និង Sana, Tzuyu មក​ពីក្រុម Twice បាន​ចូល​រួម​ក្នុង​កម្មវិធី​ Happy Together របស់​ទូរទស្សន៍ KBS បាន​និយាយ​​លើក​ឡើង​ពី​ក្រុម​ចម្រៀង​ដែល​រក​ចំណូល​បាន​ច្រើន​បំផុត​ក្នុង​ក្រុមហ៊ុន។

Junho និយាយ​ថា​ដោយ​សារតែ​ប្រជាប្រិយភាព​របស់ Twice នៅ​កូរ៉េ ល្បី​ខ្លាំង​ ទើប​អ្នក​គាំទ្រ​គិត​ថា​ Twice រក​ចំណូល​បាន​ច្រើន​បំផុត​សម្រាប់ JYP តែ​ជាក់​ស្ដែង​មិន​មែន​ទេ​គឺ​នៅ​តែ 2PM ដដែល។

Junho សមាជិក​​ក្រុម 2PM

“2PM មិន​សូវ​ឡើង​ទូរទស្សន៍​ញឹក​ញាប់ ធ្វើ​ឲ្យ​អ្នក​គាំទ្រ​គិត​ថា​ពួក​យើង​បាន​សម្រាក តែ​តាម​ពិត​ទៅ​យើង​មិន​បាន​សម្រាក​ទេ យើង​កំពុង​មមាញឹក​ជាមួយ​ការ​ប្រគំ​តន្ត្រី​នៅ​បរទេស ដូច្នេះ​ហើយ​ 2PM នៅ​តែ​ជាក្រុម​រក​ចំណូល​បាន​ច្រើន​ដដែល" Junho បញ្ជាក់។

ម្ចាស់​បទ "Hands Up” បាន​បន្ថែម​ទៀត​ថា​ថ្មី​ៗ​នេះ​អ្នក​គាំទ្រ​រិះគន់​លោក​យ៉ាង​ចាស់​ដៃ​កំឡុង​ពេល​ថត​កម្មវិធី I Live Alone របស់​ទូរទស្សន៍ MBC លោក​បាន​បង្ហាញ​ផ្ទះ​ផ្ទាល់​ខ្លួន​របស់​លោក។ អ្នក​គាំទ្រ​រិះគន់​យ៉ាង​មើល​ងាយ​ថា​ 2PM មិន​ល្បី​ផង ហេតុអ្វី​សមាជិក​ក្រុម​មាន​លុយ​ទិញ​វីឡា​ដ៏​ប្រណិត​បែប​នេះ?

Sana, Tzuyu មក​ពីក្រុម Twice

“ដោយ​សារ​ 2PM មិន​ Promote នៅ​កូរ៉េ ធ្វើ​ឲ្យ​ពួក​គាត់​យល់​ថា យើង​មិន​មាន​សកម្មភាព​អ្វី​ទាំង​អស់​។ ហេតុអ្វី​មាន​សមត្ថភាព​រស់​នៅ​ក្នុង​ផ្ទះ​ប្រណិត​បែប​នេះ តែ​ជាក់​ស្ដែង​ខ្ញុំ​មិន​ដែល​បាន​សម្រាក​នោះ​ទេ ខ្ញុំ​ធ្វើការ​រហូត សង្ឃឹម​ថា​អ្នក​គាំទ្រ​នឹង​យល់" Junho បញ្ជាក់​បន្ថែម៕​​​​​​

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ Samedy