ឡូយខ្លាំង! Rain រាំបទថ្មីរបស់ PSY "New Face" ឡើងម៉ាអេម

  • 2017-05-15 07:27:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ​ចម្រៀង​ថ្មី​របស់​តារា​ចម្រៀង​ PSY បាន​អង្រួន​បេះដូង​អ្នក​គាំទ្រ​មិន​តិច​ទេ​ ឲ្យ​កន្ត្រាក់​អារម្មណ៍​តាម​ ជាមួយ​នឹង​ចង្វាក់ និង​ក្បាច់រាំដ៏រស់រវើក​របស់​លោក។

ស្នាដៃ​ថ្មី​ដែល​ ម្ចាស់​បទ​ "Gangnam Style” រូប​នេះ​បាន​នាំ​មក​ជា​ចំណង​ដៃ​ក្នុង​ឆ្នាំ​នេះ​ គឺ​អាល់ប៊ុម​ថ្មី​ដែល​មាន​ចំណង​ជើង​ថា​ "4X2=8” ដែល​ក្នុង​នោះ​មាន​បទ​ចម្រៀង​ ២​បទ​ (New Face និង​ I Luv It) បាន​ចេញ​កាល​ពី​ថ្ងៃ​ទី​ ១០​ ខែ​ឧសភា​​ ឆ្នាំ​២០១៧។

រហូត​មក​ទល់​ពេល​នេះ​ បទ​ទាំង​២​ មាន​អ្នក​ចូល​ទស្សនា​ជា​ច្រើន​លាន​ដង​។ បទ​ “I Luv It” មាន​ចំនួន​ទស្សនា​រហូត​ដល់​ ជាង​ ១៨​លាន​នាក់​ និង​បទ​ “New face” មាន​ចំនួន​ទស្សនា ជាង​១៧លាន​នាក់ ហើយ​ចង្វាក់​រាំ​ទាំង​២ បទ​នេះ​ពិតជា​អស្ចារ្យ​ណាស់។

អ្វី​ដែល​មាន​ការ​ភ្ញាក់ផ្អើល​នោះ​គឺ​ កំពូល​តារា​ចម្រៀង​ និង​សម្ដែង​ លោក​ Rain ក៏​បាន​បង្ហាញ​វីដេអូ​របស់លោក ដែលរាំ​បទ​ "New Face” របស់​ PSY ដែរ​។ វីដេអូ​នេះ​ទទួល​បាន​ការ​ចាប់អារម្មណ៍​ខ្លាំង​ ពី​សំណាក់​អ្នក​គាំទ្រ​ Rain និង​ PSY៕

ចុចអាន៖ កប់! PSY ​មក​វិញ​ហើយ ​​ចេញម្ដង​​ ២បទ​ហ្មង

ប្រភព៖ YouTube   ប្រែ​សម្រួល៖ យី សុធារី