យេយេ រំភើបខ្លាំង ក្រោយបានចូលរួមមង្គលការបែបនេះលើកទី១
- 2017-05-15 07:42:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យេយេ រំភើបខ្លាំង ក្រោយបានចូលរួមមង្គលការបែបនេះលើកទី១
ចន្លោះមិនឃើញ
មុននេះបន្តិចតារាកំប្លែង និងសម្ដែង យេយេ បានបង្ហោះសារ និងរូបថតរៀបមង្គលការប្រុស និងប្រុសនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកថាលើកទី១ដែលនាងបានចូលរួមអាពាហ៍ពិពាហ៍បែបនេះ។
យេយេ បានឲ្យដឹងតាមរយៈហ្វេសប៊ុកថា នាងចូលរួមមង្គលការប្រុសស្រឡាញ់ប្រុសដូចគ្នានេះដែរ គឺក្នុងនាមជា MC កាត់នំមង្គលតែប៉ុណ្ណោះ។ ក្រៅពីនោះនាងក៏បានជូនពរឲ្យគូស្នេហ៍ប្រុសស្រឡាញ់ប្រុសដូចគ្នានេះឲ្យចេះស្រឡាញ់គ្នារកស៊ីទទួលទានមានបាន ប៉ងប្រាថ្នាអ្វីឲ្យសម្រេចតាមសេចក្ដីប្រាថ្នា។
“ចាសបងមង្គលការប្រុស និងប្រុសដូចគ្នានេះគឺនៅភ្នំពេញ ខ្ញុំពិតជាមានអារម្មណ៍រំភើបខ្លាំងណាស់ ព្រោះនេះគឺជាលើកទី១របស់ ខ្ញុំដែលបានចូលរួមមង្គលការអ្នកស្រឡាញ់ភេទ ដូចគ្នានេះបង"។ យេយេ ថ្លែង។
បន្ទាប់ពី យេយេ បង្ហោះរូបថតអមជាមួយនិងសារជូនពរអ្នករៀបការភេទដូចគ្នានេះបានធ្វើឲ្យអ្នកនិយមលេងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ចូល Like និង Comment ដល់គូស្នេហ៍មួយគូរនេះផងដែរ៕
ចុចអាន៖ តារាសម្ដែង ពេជ្រ ខេនឌី បើកហាង "គុនល្បុក្កតោក្លឹប" កក្រើកខេត្តសៀមរាប