Taeyeon សាក​ល្បង​ទិញ​សំបុត្រ​ទៅ Concert ខ្លួន​ឯង​ម្ដង​អន់​ចង់!

  • 2017-05-16 03:14:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ Taeyeon មក​ពី​ក្រុម​ Girl Generation បាន​ប្រាប់​ថា​នាង​ទើប​តែ​ដឹង​ថា​កក់​សំបុត្រ​ទៅ​មើល​​Concert វា​ពិបាក​ប៉ុនណា។​

Taeyeon ទើប​តែ​ប្រគំ​តន្ត្រី​របស់​នាង​នៅ​ក្នុង​ទី​ក្រុង​​ Seoul​ ដែល​មាន​ឈ្មោះ​ថា Persona ហើយ​នៅ​ពេល​ដែល​នាង​កំពុង​សំដែង​ នាង​បាន​លើក​ឡើង​ឲ្យ​អ្នក​គាំ​ទ្រ​ដឹង​ថា​ នាង​ដឹង​អំពី​ការ​លំបាក​ក្នុង​ការ​ទិញ​សំបុត្រ​ដើម្បី​ទៅ​មើល​​ Concert របស់​នាង។

ដោយ​សារ​តែ​ឥឡូវ​ល្បឿន​អ៊ីនធឺណិត​កាន់​តែ​លឿន ដូច្នេះ​ហើយ​អ្នក​គាំទ្រ​បាន​ចាប់​ផ្ដើម​សម្រុក​ទិញ​សំបុត្រ​យ៉ាង​លឿន គ្រាន់​តែ​ចេញ​លក់​ប៉ុន្មាន​វិនាទី​គឺ​នឹង​លក់​ដាច់​អស់​ហើយ។ នាង​បាន​និយាយ​ពេល​កំពុង​សម្ដែង​ Concert ថា​នាង​ព្យាយាម​ទិញ​សំបុត្រ​ទៅ​មើល​ Concert ខ្លួន​ឯង​ប៉ុន្តែ​បរាជ័យ​ជា​ច្រើន​ដង។

Tayeon បាន​និយាយ​ដូច្នេះ​ថា៖ "ខ្ញុំ​ព្យាយាម​ទិញ​សំបុត្រ​ខ្លួន​ឯង។ ខ្ញុំ​ចង់​ដឹង​ថា​តើ​អ្នក​គាំទ្រ​របស់​ខ្ញុំ​តែង​តែ​ចង់​ឲ្យ​ខ្ញុំ​រៀប​ចំ​ Concert នៅ​កន្លែង​ដែល​មាន​ទី​ធ្លា​ធំ។ ហើយ​ខ្ញុំ​ក៏​ទិញ​មិន​បាន​ ខ្ញុំ​ស្មាន​ថា​ទូរស័ព្ទ​ខ្ញុំ​ខូច"៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ ធារ៉ូ