ទម្លាប់អាក្រក់ ៥យ៉ាង ដែលធ្វើឲ្យអ្នកឧស្សាហ៍ឈឺខ្នង
- 2017-05-16 03:44:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទម្លាប់អាក្រក់ ៥យ៉ាង ដែលធ្វើឲ្យអ្នកឧស្សាហ៍ឈឺខ្នង
ចន្លោះមិនឃើញ
អ្នកជំនាញជាច្រើននិយាយថា អ្នកដែលអាយុចាប់ពី ៦០ឆ្នាំឡើងទៅ គឺងាយនឹងមានអាការៈឈឺខ្នងណាស់ ដោយសារតែការរហែក ឬដាច់ដោចឆ្អឹងកងខ្នង។ ប៉ុន្តែបើសិនជាអ្នកអាយុត្រឹមតែ ៣០ ទៅ៤០ឆ្នាំវិញ ហើយឈឺខ្នងដែរនោះ ទើបជាបញ្ហាដែលត្រូវបារម្ភ។ តាមពិតទៅ មានមនុស្ស៨នាក់ហើយក្នុងចំណោម ១០នាក់ដែលមានបញ្ហាឈឺខ្នងនេះយ៉ាងហោចណាស់ ម្ដងក្នុងមួយជីវិត។
សូមចុចអាន៖ ៤កន្លែង ជាតំបន់កម្សាន្តល្បីបំផុតប្រចាំ ខេត្តកំពង់ធំ
សម្រាប់មនុស្សវ័យក្មេង ការឈឺខ្នងច្រើនតែបណ្តាលមកពីមានទម្លាប់មិនល្អមួយចំនួន ខណៈពេលដែលខ្លះទៀតអាចមកពីការលើករបស់ធ្ងន់ៗ ឬធ្វើសកម្មភាពរាងកាយមួយចំនួនដែលដាក់សម្ពាធលើឆ្អឹងកងខ្នង និងសាច់ខ្នងច្រើនពេក។ យ៉ាងណាមិញ មានទម្លាប់អាក្រក់ ៥យ៉ាងទៀតដែលត្រូវបានអ្នកជំនាញនិយាយថា ជាហេតុផលនាំឲ្យអ្នកឈឺខ្នងជាញឹកញាប់ដូចជា៖
ជក់បារី
យើងទាំងអស់គ្នាសុទ្ធតែដឹងហើយថា ការជក់បារីគឺជាទម្លាប់អាក្រក់មួយដែលប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំង។ តើអ្នកមានដឹងទៀតថា វាអាចនាំឲ្យឈឺខ្នងដែរទេ? ដោយសារតែការជក់បារីនាំឲ្យរំខានដល់របត់ឈាមរត់ ជាពិសេសលំហូរអុកស៊ីសែន និងជីវជាតិទៅចិញ្ចឹមឆ្អឹងខ្នង ដូច្នេះកាលណាកន្លែងនេះខ្វះជីវជាតិ វានឹងងាយពុកផុយ ឆាប់ចាស់ និងបង្កការឈឺចាប់បាន។
អង្គុយច្រើនពេក
ការអង្គុយច្រើននឹងដាក់សម្ពាធកាន់តែខ្លាំងដល់ឆ្អឹងកង ខ្នងជាងការឈរទៅទៀត។ រឿងនេះត្រូវបានគេចាត់ទុកថាពិតដោយសារតែ អ្នកបានប្រើប្រាស់កៅអីទំនើបៗដែលធ្វើឲ្យអ្នកមិនចង់ចេញពីកៅអី។ បើសិនជាអ្នកធ្វើការនៅមុខកុំព្យូទ័រ ហើយត្រូវការអង្គុយយូរៗ ចូរប្រាកដថា អ្នកបានងើបឈរញឹកញ៉ាប់បន្តិច។
ពាក់ស្បែកជើងមិនត្រូវជើងល្អ
រឿងនេះមិនត្រឹមតែប៉ះពាល់ដល់ប្រអប់ជើងទេ តែក៏ធ្វើឲ្យខ្នងរងបញ្ហាដែរ។ ឧទាហរណ៍បើសិនជា អ្នកពាក់ស្បែកជើងមិនត្រូវជើងល្អ វានឹងធ្វើឲ្យដំណើរការណ៍ដើររបស់អ្នកមិនធម្មតា ហើយវានឹងប៉ះពាល់ដល់ឆ្អឹងខ្នងជាមិនខាន។
កំពុងតែស្ត្រេស
អ្នកជំនាញនិយាយថា ទោះបីជាភាពស្ត្រេសរ៉ាំរ៉ៃក៏អាចដាក់សម្ពាធដល់ខ្នងក្នុងស្ថានភាព គ្រោះថ្នាក់បានដែរ។ អ្នកប្រហែលជាមិនដឹងទេអំពីរឿងនេះ តែសាច់ដុំដែលតឹងនៅពេលអ្នកមានអារម្មណ៍តក់ស្លុត ឬមានសម្ពាធផ្លូវចិត្តនោះ នឹងងាយបង្កឲ្យឈឺចាប់ណាស់ ជាពិសេសសាច់ដុំនៅត្រង់ខ្នងតែម្តង។
ទម្លាប់ញ៉ាំអាហារមិនល្អ
ការញ៉ាំអាហារដែលមានជាតិស្ករកៃឆ្នៃច្រើនពេក ពិតជាមិនល្អសោះឡើយចំពោះខ្នង ព្រោះតែវាអាចបង្កការរលាកបាន។ បើសិនជាអ្នកចូលចិត្តរបស់ផ្អែមៗមែននោះ វាពិតជាងាយធ្វើឲ្យអ្នកធាត់ណាស់ ហើយបញ្ហាមួយទៀតគឺឈឺខ្នងដោយសារតែភាពធាត់ដាក់សម្ពាធលើខ្នងខ្លាំង ៕
សូមចុចអាន៖ វិធីងាយៗអាចបញ្ចុះកម្តៅក្មេងដែលកំពុងតែក្តៅខ្លួនបានយ៉ាងលឿន
សូមចុចអាន៖ គួរសង្គ្រោះបឋមដូចម្តេច ចំពោះអ្នកឆក់ខ្សែភ្លើង?
សូមចុចអាន៖ មមែ កុរ និងម្សាញ់ ខែនេះ នឹងគេចមិនផុតពីក្លាយជាអ្នកមានឡើយ