UN ព្រមាន​ដាក់​ទណ្ឌកម្ម​ថ្មី លើ​ការ​សាកល្បង​មីស៊ីល​របស់​កូរ៉េខាងជើង

  • 2017-05-16 04:04:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ បាន​ថ្កោលទោស​ជា​ឯកច្ឆន្ទ ចំពោះ​ការ​សាកល្បង​មីស៊ីល​ចុង​ក្រោយ​បង្អស់ របស់​កូរ៉េខាងជើង និង​បាន​ព្រមាន​ពី​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​ផង​ដែរ។

នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ របស់​ក្រុមប្រឹក្សា​ដែល​មាន​សមាជិក​ចំនួន ១៥​រូប បាន​ទាមទារ​ឲ្យ​ក្រុង​ព្យុងយ៉ាង (កូរ៉េខាងជើង) បញ្ឈប់​ការ​សាកល្បង​បន្ត​ទៀត។

គួរ​រំលឹក​ថា កូរ៉េខាងជើង បាន​និយាយ​ថា មីស៊ីល​ដែល​ខ្លួន​បាន​សាកល្បង កាល​ពី​ថ្ងៃ​អាទិត្យ កន្លង​ទៅ​នេះ គឺ​ជា​ប្រភេទ​គ្រាប់​មីស៊ីល​ថ្មី ដែល​មាន​សមត្ថភាព​អាច​ផ្ទុក​ក្បាល​គ្រាប់​នុយក្លេអ៊ែរ។ មីស៊ីល​នោះ​បាន​ហោះ​ចម្ងាយ ៧០០​គីឡូម៉ែត្រ ឈាន​ដល់​កម្ពស់ ២ ០០០​គីឡូម៉ែត្រ និង​ធ្លាក់​នៅ​ភាគ​ខាងលិច​នៃ​សមុទ្រ​ជប៉ុន៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ សេង ឡុង