អគារកញ្ចក់ស្រោបថ្មភ្នំសិប្បនិមិត្ត ព្រោះ​ជឿថាមានហុងស៊ុយ

  • 2017-05-17 02:11:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគារ​ជា​ផ្ទះ​​ស្នាក់​នៅ​ក្នុង​សង្កាត់ Changning ទីក្រុង​សៀងហៃ ប្រទេស​ចិន ជា​អគារ​ប្លែក​ខុស​គេ​ដ៏​កម្រ​បាន​ជួប​​ប្រទះ​នៅ​លើ​ពិភព​លោក​ ដោយ​សារ​តែ​ផ្នែក​ម្ខាង​នៃ​អគារ​ព័ទ្ធ​ជុំវិញ​ដោយ​ថ្ម​ភ្នំ​ដែល​មាន​កម្ពស់​​ប្រមាណ​ ៥០ម៉ែត្រ។

រូប​ភាព​ថ្ម​ភ្នំ​សិប្បនិមិត្ត​នេះ​ ត្រូវ​បាន​គេ​បញ្ចប់​ការ​សាងសង់​ក្នុង​ឆ្នាំ ២០០៣ ហើយ​ការ​សាង​សង់​នោះ​ទៀត​សោត​ផ្អែក​ទៅ​តាម​ហុងស៊ុយ​របស់​ទស្សនវិជ្ជា​ចិន និង​មួយ​វិញ​ទៀត​ដើម្បី​ធ្វើ​ឲ្យ​អគារ​​មើល​​ទៅ​សាមញ្ញ​ធម្មតា។

ទោះ​ជា​អគារ​បាន​សាង​សង់​​យូរ​ឆ្នាំ​ហើយ តែ​អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណិត​ចិន​បាន​កំពុង​ពិភាក្សា​ដេញ​ដោល ខ្លះ​ភ្ញាក់​ផ្អើល និង​ខ្លះ​ទៀត​គិត​ថា​វា​មិន​មែន​ជា​ហុងស៊ុយ​ទេ ​ព្រោះ​គ្រប់​បន្ទប់​មាន​ថ្ម​ស្រោប​ពី​ក្រៅ​នឹង​​មិន​អាច​ឲ្យ​ពន្លឺ​​ព្រះ​អាទិត្យ​ជ្រៀត​ចូល​បាន នាំ​ឲ្យ​វា​កាន់​តែ​ងងឹត​បន្ថែម​ទៀត៕

ប្រភព៖ CGTN   ប្រែ​សម្រួល៖ ឡេង ភារុណ