Taylor Swift លាក់លៀមស្នេហ៍​ថ្មីជាមួយតារាប្រុសក្មេង​ម្នាក់ទៀតហើយ

  • 2017-05-17 02:35:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទំនាក់​ទំនង​របស់​តារា​ចម្រៀង​ Taylor Swift និង​ មិត្ត​ប្រុស​ថ្មី​ចាប់​ផ្ដើម​ត្រូវ​បាន​មហា​ជន​ផ្ដោត​អារម្មណ៍​ទៀតហើយ​ បន្ទាប់​ពី​នាង​បាន​លាក់លៀម​មួយ​រយៈ​។

តារា​ចម្រៀង​វ័យ​ ២៧​ឆ្នាំ​ ដែល​ជា​ម្ចាស់​បទ​ "Love Story” រូប​នេះ​ត្រូវ​បាន​រាយការណ៍​ថា​ កំពុង​ភ្ជាប់​ទំនាក់ទំនង​ស្នេហា​ជាមួយ​ តារា​សម្ដែង​វ័យ ២៦​ឆ្នាំ ជនជាតិ​អង់គ្លេស​ Joe Alwyn។ តារា​ទាំង​២​ បាន​លាក់លៀម​ពី​ សម្ពន្ធភាព​របស់​ពួកគេ​ ហាក់​មិន​ចង់​ឲ្យ​មាន​ការ​លេច​ឮ​ទៅកាន់​មជ្ឈដ្ឋាន​ជុំ​វិញ​ខ្លួន​ឡើយ​។

ប៉ុន្តែ​កន្លង​ទៅ​ថ្មី​នេះ​ Taylor ត្រូវ​បាន​ឲ្យ​ដឹង​ថា​ បាន​ចំណាយ​ពេល​ប៉ុន្មាន​ថ្ងៃ​ក្នុង​ទីក្រុង​ London ហើយ​នាង​បន្លំ​ខ្លួន​ដោយ​គ្មាន​នរណា​ចំណាំ​បាន​ឡើយ​ ក្នុង​បំណង​បិទបាំង​ស្នេហា​របស់​ខ្លួន​។

គូ​ស្នេហ៍​ទាំង​ ២​នេះ​ត្រូវ​បាន​ដឹង​ថា​មាន​ទំនាក់ទំនង​ពិសេស​នេះ​រយៈ​ពេល​ច្រើន​ខែ​កន្លង​មក​ហើយ​។​ ដោយ​ឡែក​បើ​តាម​ប្រភព​ជិតស្និទ្ធ​មួយ​បាន​បង្ហើប​ថា​ តារា​ស្រី​រូប​នេះ​ចង់​រក្សា​ការ​សំងាត់​ពី​ទំនាក់ទំនង​មួយ​នេះ​ ក្នុង​បំណង​ចង់​មើល​ចិត្ត​ តារា​សម្ដែង​ប្រុស​ Joe Alwyn ទើប​មិន​ទាន់​បើក​ចំហ​ខ្លាំង​។

Taylor Swift និងអតីតមិត្តប្រុស

យ៉ាង​ណា​មិញ​ Joe គឺ​ជា​មនុស្ស​ដំបូង​ហើយ​ ដែល​ Taylor ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ ចាប់​តាំង​ពី​បាន​ចែក​ផ្លូវ​ជាមួយ​ តារា​សម្ដែង​ជនជាតិ​អង់គ្លេស​​ Tom Hiddleston៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី