អ្នក​និពន្ធ​នៅ​សាន់ដេ​ចេញ​បទ​ចម្រៀង​ខ្លួន​ឯង​​ឡើងម៉ាអេម!

  • 2017-05-17 06:40:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ សយ សិរីវុឌ្ឍ​ ដែល​ជា​អ្នក​និពន្ធ​ដ៏​ល្បី​ឈ្មោះ​មួយ​រូប​​នៅ​ផលិត​កម្ម​សាន់ដេ​បាន​ចេញ​ផលិត​បទ​ច្រៀង​​ Original Song និង​ច្រៀង​ដោយ​ខ្លួន​ឯង​ផ្ទាល់​​​ដោយ​មិន​​ចូល​​ផលិត​កម្ម​ណា​មួយ​ឡើយ​។

សយ សិរីវុឌ្ឍ បាន​ប្រាប់​ Sabay ថា​ ទោះ​បី​ជា​ពេល​នេះ​​លោក​មាន​ឈ្មោះ​​ជា​អ្នកនិពន្ធ​ និង​ជា​តារា​ចម្រៀង​ឯក​រាជ្យ​ក្ដី​ ខ្លួន​នៅ​តែ​និពន្ធ​បទ​ចម្រៀង​ឲ្យ​ផលិត​កម្ម​សាន់ដេ​ ដដែល​​មិន​បាន​​ដើរ​ចេញ​ពី​សាន់ដេ​ នោះ​ទេ​។ ហេតុ​ផល​ដែល​លោក​​ងាក​មក​ចាប់​អាជីព​ចម្រៀង​ផង​ ជា​អ្នក​និពន្ធ​ផង​ព្រោះ​ចង់​​បន្សល់​ទុក​ស្នា​ដៃ​ឲ្យ​បាន​ច្រើន​នៅ​ក្នុង​វិថី​សិល្បៈ​។

អ្នក​និពន្ធ​ និង​ជា​តារា​ចម្រៀង​ដែល​មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់​ចាម​ក្បែរ​ផ្ទះ​ លោក ខេមរៈ សិរីមន្ត បាន​ថ្លែង​ថា៖ “ បទ​ចម្រៀង​ Original Song លើក​ដំបូង​ដែល​ខ្ញុំ​និពន្ធ​ និង​ច្រៀង​ដោយ​ខ្ញុំ​ផ្ទាល់​​គឺ​បទ​ "ចាញ់​គេ​ត្រង់​បង​ក្រ​" ជា​បទ​បែប​មនោ​សញ្ចេតនា​"។

​គួរ​បញ្ជាក់​ថា​កន្លង​មក​បទ​ចម្រៀង​​ដែល​ លោក សយ សិរីវុឌ្ឍ ​និពន្ធ​​ឲ្យ​តារា​ចម្រៀង​​​ផលិត​កម្ម​សាន់ដេ ច្រៀង​មាន​លោក ខេមរៈ សិរីមន្ត មាន​ដូច​​ជា​បទ​" ប្ដី​អាវ៉ា​ស៊ែ" " ដើរ​ចេញ​ដើម្បី​សេរីភាព​អូន​" ចំណែក​​កញ្ញា សុខ ពិសី មាន​បទ​ "ដើរ​ចេញ​ដើម្បី​សេរី​ភាព​បង​" និង​និពន្ធ​ឲ្យ​លោក​ ហង្ស ឧត្តម​ម៉ានី ជាដើម​។

ស្ដាប់​បទ​ចម្រៀង Original Song “ចាញ់​គេ​ត្រង់​បង​ក្រ​" ច្រៀង​ដោយ​ លោក សយ សិរីវុឌ្ឍ ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា​៖​

ចុចអាន៖ យេយេ រំភើប​ខ្លាំង ក្រោយ​បាន​ចូល​រួម​មង្គល​ការ​បែប​នេះ​លើក​ទី​១

អត្ថបទ៖ ឆុង ស៊ីណាន

រូបថត៖ ពីហ្វេសប៊ុក​