ប្រយ័ត្នបំផុត! ចាប់បានឡេក្លែងក្លាយ អាចគ្រោះថ្នាក់ដល់ជីវិតប្រមាណ ៥តោន
- 2017-05-17 04:19:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រយ័ត្នបំផុត! ចាប់បានឡេក្លែងក្លាយ អាចគ្រោះថ្នាក់ដល់ជីវិតប្រមាណ ៥តោន
ចន្លោះមិនឃើញ
ឡេលាបស្បែកឱ្យសជាច្រើនប្រភេទ ប្រមាណ ៥តោន និងឱសថចំនួន ៦មុខ ស្មើនឹង ១២៥កាតុងដែលបានក្លែងលេខបញ្ចិការរបស់ក្រុមហ៊ុន Indochina ត្រូវបានសមត្ថកិច្ចបង្ក្រាបបាន កាលពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០១៧។ នេះបើតាមទំព័រហ្វេសប៊ុក របស់លោក ឡុង ស្រេង ជាមន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច។
តាមប្រភពដដែលបានឱ្យដឹងទៀតថា តាមបញ្ជារបស់ឯឧត្ដមឧត្ដមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះស៊ើបអង្កេតស្រាវជ្រាវផលិតផលក្លែងក្លាយ រហូតឈានដល់ធ្វើការបង្ក្រាប ឡេក្លែងក្លាយ ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត ប្រសិនបើប្រាស់ហួសកម្រិត។
ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត មុនទិញផលិតផលណាមួយមកប្រើប្រាស់ ត្រូវពិនិត្យមើលផ្លាកសញ្ញាឱ្យច្បាស់លាស់ជៀសវាងទិញចំផលិតក្លែងក្លាយ៕