ចៀវៃ និងស្វាមី​កាន់ដៃគ្នា​ដើរលេង យ៉ាងមានក្ដីសុខដូចកំលោះក្រមុំ

  • 2017-05-17 09:16:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​រវល់​នឹង​ការងារ​មមាញឹក​រយៈ​ពេល​ប៉ុន្មាន​ខែ​កន្លង​មក​ ពេល​នេះ​ស្វាមី​ភរិយា​ ១​គូ​នេះ​មាន​ពេល​វេលា​ផ្ទាល់​ខ្លួន​ដ៏​រីករាយ​ជាមួយ​គ្នា​ហើយ​។

កាល​ពី​សប្ដាហ៍​មុន​ តារា​សម្ដែងតៃវ៉ាន់ Wallace Huo និងភរិយា Ruby Lin ត្រូវ​បាន​ប្រះ​ឃើញ​នៅ​ ព្រះវិហារ​ "Hsing Tiang Kong” ក្នុង​ទីក្រុង​ Taipei ។ វត្តមានអ្នកទាំង ២ នៅ​ទីនោះ​ ត្រូវ​បាន​អ្នក​គាំទ្រ​ជឿជាក់​ថា​ គោល​បំណង​ប្ដី​ប្រពន្ធ​ ១​គូ​នេះ​ គឺ​បន់​ស្រន់​សូម​ឲ្យ​កូនស្រី​របស់​ពួកគេ​មាន​សេចក្ដី​សុខ​។

ដោយ​ឡែក​កាល​ពី​ ថ្ងៃ​ទី​ ១៥​ ខែ​ឧសភា​នេះ អ្នក​ទាំង​២​ ក៏​ត្រូវ​បាន​ឃើញ​ថា​ បាន​ដើរ​លេងកាន់​ដៃ​គ្នា​ដូច​កំលោះ​ក្រមុំ​ នៅ​តំបន់​មួយ​ក្នុង​ទី​ក្រុង​ Kyoto ប្រទេស​ជប៉ុន​ ។​ ការ​ដើរ​កម្សាន្ត​ មួយ​នេះ​ត្រូវ​បាន​អ្នក​ប្រើប្រាស់​បណ្ដាញ​អ៊ីនធឺណិត​ សន្និដ្ឋាន​ថា​អាច​ជា​ ដំណើរ​កម្សាន្ត​ក្រេបទឹកឃ្មុំ​លើក​ទី​ ២​របស់​ពួកគេ​។

ឪពុក​ម្ដាយ​ថ្មី​ថ្មោង​គូនេះ​ បាន​រៀប​អាពាហ៍​ពិពាហ៍​ជាមួយ​គ្នា​ នៅ​កោះ​បាលី​ កាល​ពី​ខែ​សីហា​ ហើយ​ក្រោយ​មក​ ពួកគេ​ទទួល​ចំណង​ដៃ​កូន​ស្រី​ដ៏​គួរឲ្យ​ស្រលាញ់​ម្នាក់​ កាល​ពី​ខែ​មករា​ដើម​ឆ្នាំ​នេះ​។ មក​ទល់​ពេល​នេះ​កូនស្រី​តូច​របស់​ពួកគេ​មាន​អាយុ​ ៤​ខែ​ហើយ៕

ប្រភព៖ entertainment.toggle   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី