​ចង់បាន​រូបថត​ស្អាត​កប់ បែប​អាជីព ចង់បាន​ស្មា​ត​ហ្វូន​កាម៉េ​រ៉ា​ភ្លោះ នឹក​ដល់ ហួ​វៃ

  • 2017-05-17 09:52:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយពេល​ធ្វើការ​អភិ​វ​ឌ្ឍ​ខ្លួន​និង​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​ដែល​នាំយក​នូ​វ​បច្ចេកវិទ្យា​កាមេរ៉ា​អាជីព Lecia មក​ប្រើ​ក្នុង ស្មា​ត​ហ្វូន Huawei គឹ Huawei P10 / P10 Plus, Huawei P9 / P9 Plus និង Huawei Mate9 បាន​ក្លាយជា​កំពូល​ស្មា​ត​ហ្វូ​ន​ជើង​ខ្លាំង​របស់​ពិ​ភព​លោក ខាង​ផ្តិត​យក​រូបភាព ស្រស់ស្អាត ស៊ី​វិល័យ កម្រិត​កំពូល ហាយ​ក្លាស​អេ​ឡេ​ហ្គេន ថតរូប​បែប​ស​ខ្មៅ​ល្អ​ឥត​ខ្ចោះ​ជាមួយ នឹង​ស្រមោល​ព​ន្លឺ ផ្ទៃ​ព្រាល រូបភាព រឹតតែ​លេចធ្លោ រឹតតែ​ច្បាស់​ពេញ​ដោយ​សិល្បៈ​។

ថតដោយ លោក Miller Snap

​ ​ភាពខ្លាំង​ទាំង​នេះ បាន​ជំរុញ​ឲ្យ Huawei ត្រូកូល P9 ទទួលបាន ពាន់រ​ង្វាន់ European Consumer Smartphnone 2016-2017 ពី EISA ហើយ​និង Huawei P10 & P10 Plus ទទួលបាន​២៣​ពាន់រ​ង្វាន់ នៅក្នុង​កម្មវិធី ពិ​ពណ៌​ទូរ​សទ្ទ​ពិ​ភព​លោក ឆ្នាំ ២០១៧ (MWC 2017)​។ បច្ចុប្បន្ន ស្មា​ត​ហ្វូន Huawei P10 មានតម្លៃ ៦១០ ដុល្លារ​, P10 Plus មានតម្លៃ ៦៩០ ដុល្លារ ខណៈ P9 មានតម្លៃ ៤៦៩ ដុល្លារ​, P9 Plus មានតម្លៃ ៥៧៩ ដុល្លារ និង Mate9 មានតម្លៃ ៦៨៧ ដុល្លារ នៅលើ​ទីផ្សារ​ស្មា​ត​ហ្វូន​កម្ពុជា​។ ក្រៅពី​នេះ ស្មា​ត​ហ្វូន​កាមេរ៉ា​ភ្លោះ​សេរី​ថ្មី​ដែល​កំ​ពុង​ល្បីល្បាញ និង​ពេញ​និយម​បំផុត​ពី​សំ​ណាក់ អ្នកប្រើប្រាស់ គឺ Huawei GR5 2017 Standard Version មានតម្លៃ ២៦៩ ដុល្លារ ហើយ​និង Huawei GR5 2017 Premium Version មានតម្លៃ ៣២៩​ដុល្លារ ដែល​មាន​សមត្ថភាព ថតរូប​ច្បាស់​ក្នុង​ទី​ងងឹត រឺ​ពេលយប់ ថតរូប​បែប Blurred Background រឺ Depth Of Field រឺ Wide Aperture (​អាច​សា​រ៉េ​ផ្ទៃ​ក្រោយ​ច្បាស់ រឺ​ព្រាលៗ​បាន មុន​រឺ ក្រោយពេល​ថត​) ថត​បែប Bokeh (​ជា​ប់ព​ន្លឺ​ភ្លើង​) ដោយ​មិនសូវមាន noises និង​មាន​មុខងារ​ការពារ​ព​ន្លឺ​ដែលជះ​ដល់​ភ្នែក​។​

​ ​ក្នុង​បទសម្ភាសន៍​ខ្លី​ជា​មួយក្រុម​អ្នក​សារ​ព័ត៌មាន លោក អែម យុ​ទ្ធូ នាយក​ទីផ្សារ​ជាន់ខ្ពស់ ប្រចាំ​ក្រុមុ​ហ៊ុនហួ​វៃ ប្រចាំ​នៅ​កម្ពុជា បាន​ធ្វើ​ចំណាប់អារម្មណ៍​ថា ”​បើ​គិតពី​គុណភាព​ថតរូប គិតដល់ ហួ​វៃ​, បើ​ចង់បាន​រូបថត​ស្អាត​កប់ បែប​អាជីព គិតដល់​ស្មា​ត​ហ្វូន​ហួ​វៃ​, បើ​ចង់បាន​កំពូល​ស្មា​ត​ហ្វូ​ន កាមេរ៉ា​ភ្លោះ គិតដល់ ហួ​វៃ​មុនគេ​”​។

​ ​បើ​ចង់ដឹង​ច្បាស់​ថា តើ ស្មា​ត​ហ្វូន Huawei គឺជា​ជ​ម្រើ​សដ៏​ល្អ​ត្រឹមត្រូវ​របស់​លោកអ្នក រឺក៏​យ៉ាងណា សូម​អញ្ជើញ ទស្សនា រូបភាព​ដែល​ផ្តិត​ដោយ​កំពូល​ស្មា​ត​ហ្វូ​ន​ល្បី Huawei ទាំងអស់គ្នា​៖

​ ១. រូបភាព​ដែល​ផ្តិត​ដោយ Huawei P10 & P10 Plus

ថតដោយលោក Vandy Snapper
ថតដោយ លោក Miller Snap
ថតដោយ លោក Miller Snap
ថតដោយលោក Lang Solina

​២. រូបភាព​ដែល​ផ្តិត​ដោយ​ស្មា​ត​ហ្វូន Huawei Mate 9​

​៣. រូបភាព​ដែល​ផ្តិត​ដោយ​ស្មា​ត​ហ្វូន Huawei P9 & P9 Plus

ថតដោយ Kirivath Kol
ថតដោយ លោក Lang Solina
ថតដោយ កញ្ញា Lok Chanmakara

​៤. រូបភាព​ដែល​ផ្តិត​ដោយ​ស្មា​ត​ហ្វូន Huawei GR5 2017 Standard & GR5 2017 Premium Version

ថតដោយ លោក Phearum
ថតដោយ លោក EmÖn

អត្ថបទ៖ ដៃគូសហការ