អីយ៉ា!!! ល្បីថា Song Joong Ki ទិញផ្ទះតម្លៃរាប់លានដុល្លារ ១ទៀតហើយ
- ព្រហស្បតិ៍, 18 ឧសភា 2017 01:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អីយ៉ា!!! ល្បីថា Song Joong Ki ទិញផ្ទះតម្លៃរាប់លានដុល្លារ ១ទៀតហើយ
ចន្លោះមិនឃើញ
តារាសម្ដែងដ៏ល្បីប្រចាំប្រទេសកូរ៉េខាងត្បូង លោក Song Joong Ki ត្រូវបានរាយការណ៍ថាបានទិញផ្ទះមួយកន្លែងតម្លៃ រាប់លានដុល្លារ។
តួឯកប្រុសរឿង "Descendants of the Sun” ត្រូវបានលេចឮព័ត៌មានថាបានទិញផ្ទះនៅតំបន់ Itaewon ក្នុងទីក្រុង សេអ៊ូល កាលពីខែមករា ក្នុងតម្លៃ១០ប៊ីលានវ៉ុន (ប្រហែល ៨,៩លានដុល្លារ)។ គេហដ្ឋានថ្មីនេះមានទំហំ ៦០២ម៉ែត្រការ៉េ ហើយផ្នែកខាងក្រោមគឺមាន ២ជាន់។
ខាងផលិតកម្ម “Blossom Entertainment” ដែលត្រូវជាផលិតកម្មផ្ទាល់របស់ តារាប្រុសរូបនេះក៏បាននិយាយថា៖"អចលនទ្រព្យឯកជននេះគឺជាកម្មសិទ្ធិដែល Song Joong Kiនឹងត្រូវមើលខុសត្រូវដោយខ្លួនលោក។ រីឯខាងផលិតកម្ម មិនបានដឹងអ្វីទាក់ទងនឹងបញ្ហានេះឡើយ”។
តួយ៉ាង តារាសម្ដែងប្រុសរូបនេះ ក៏ត្រូវបានដឹងថាជាម្ចាស់នៃវីឡាមួយកន្លែងក្នុងទីក្រុងសេអ៊ូលដែរ ដែលវីឡានោះមានតម្លៃ ២,៥ប៊ីលានវ៉ុន (ប្រហែល ២,២លានដុល្លារ)៕
ចុចអាន៖ កំពូលតារាសេដ្ឋីទាំង ១០ដែលកាន់កាប់អចលនទ្រព្យរាប់លានដុល្លារ