អីយ៉ា!!! ល្បី​ថា​​ Song Joong Ki ទិញ​ផ្ទះ​តម្លៃរាប់លានដុល្លារ ១ទៀតហើយ

  • 2017-05-18 01:54:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ដ៏​ល្បី​ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ លោក Song Joong Ki ត្រូវ​បាន​រាយការណ៍​ថា​បាន​ទិញ​ផ្ទះ​មួយ​កន្លែង​តម្លៃ​ រាប់​លាន​ដុល្លារ​។

តួ​ឯក​ប្រុស​រឿង​ "Descendants of the Sun” ត្រូវ​បាន​លេច​ឮ​ព័ត៌មាន​ថា​បាន​ទិញ​ផ្ទះ​នៅ​តំបន់​ Itaewon ក្នុង​ទីក្រុង​ សេអ៊ូល​ កាល​ពី​ខែ​មករា ក្នុង​តម្លៃ​១០​ប៊ីលាន​វ៉ុន​ (ប្រហែល​ ៨,៩លាន​ដុល្លារ​)។ គេហដ្ឋាន​ថ្មី​នេះ​មាន​ទំហំ​ ៦០២​ម៉ែត្រ​ការ៉េ​ ហើយ​ផ្នែក​ខាង​ក្រោម​គឺ​មាន​ ២​ជាន់​។

ខាង​ផលិតកម្ម​ “Blossom Entertainment” ដែល​ត្រូវ​ជា​ផលិតកម្ម​ផ្ទាល់​របស់​ តារា​ប្រុស​រូប​នេះ​ក៏​បាន​និយាយ​ថា​៖"អចលនទ្រព្យ​ឯកជន​នេះ​គឺ​ជា​កម្មសិទ្ធិ​ដែល​ Song Joong Kiនឹង​ត្រូវ​មើល​ខុស​ត្រូវ​​ដោយ​ខ្លួន​លោក។ រី​ឯ​ខាង​ផលិតកម្ម​ មិន​បាន​ដឹង​អ្វី​ទាក់ទង​នឹង​បញ្ហា​នេះ​ឡើយ​”។

តួ​យ៉ាង​ តារា​សម្ដែង​ប្រុស​រូប​នេះ​ ក៏​ត្រូវ​បាន​ដឹង​ថា​ជា​ម្ចាស់​នៃ​វីឡា​មួយ​កន្លែង​ក្នុង​ទីក្រុង​សេអ៊ូល​ដែរ​ ដែល​វីឡានោះ​មាន​តម្លៃ​ ២,៥​ប៊ីលាន​វ៉ុន​ (ប្រហែល​ ២,​២លានដុល្លារ)៕

ចុចអាន៖ កំពូលតារាសេដ្ឋីទាំង ១០​ដែលកាន់កាប់​អចលនទ្រព្យរាប់លានដុល្លារ

ប្រភព៖ Soompi   ប្រែ​សម្រួល៖ យី សុធារី