រឿងថ្មី​របស់ "អា​មោក​លក់​ម៉ាំ​" ដក​ស្រង់​ពី​ជីវិត​ពិត​​របស់​អ្នក​លក់​ម៉ាំ​

  • 2017-05-18 02:25:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិត​កម្ម​មហាហង្ស​បាន​សម្ពោធ​ដាក់​បញ្ចាំង​ជា​ផ្លូវ​ការ​រឿង​ "អា​មោក​លក់​ម៉ាំ​" ល្ងាច​មិញ​នេះ​នៅ​រោង​ភាព​យន្ត​ Major Cineplex By Cellcard ដោយ​រឿង​នេះ​ដក់​ស្រង់​ចេញ​ពី​ជីវិត​ពិត​មួយ​ចំនួន​ចំពោះ​អ្នក​ប្រកប​របរ​លក់​ម៉ាំ​ផង​ដែរ​។

​​បើ​តាម​កញ្ញា ដាណា ប្រធាន​ផ្នែក​ទី​ផ្សារ​នៅ​ផលិត​កម្ម​មហា​ហង្ស​បាន​ឲ្យ​ដឹង​ថា​ រឿង​ "អា​មោក​លក់​ម៉ាំ​" ខុស​ប្លែក​ពី​រឿង​មុន​ៗ​ ព្រោះ​នេះ​មាន​គ្រប់​រស់​ជាតិ​មាន​ទាំង​កំប្លែង​អភិនីហារ​ ហើយ​អ្វី​ដែល​ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ​រឿង​នេះ​​ដែរ​ផលិត​កម្ម​មហា​ហង្ស​បាន​ដក់​ស្រង់​ ចេញ​ពី​ជីវិត​ពិត​ក្មេង​ប្រុស​មួយ​ចំនួន​ដែល​មាន​គំនិត​ច្នៃ​ប្រឌិត​ខ្ពស់​ក្នុង​ការ​លក់​ម៉ាំ​។​

“ចាស​ចំពោះ​រឿង​ "អា​មោក​លក់​ម៉ាំ​" ផលិត​កម្ម​មហាហង្ស​សង្ឃឹម​ថា​​ នឹង​ទទួល​បាន​ការ​គាំ​ទ្រ​ដូច​រឿង​មុន​ៗ​ ព្រោះ​រឿង​នេះ​ប្រមូល​ផ្ដុំ​ទៅ​ដោយ​តួ​ល្បី​ៗ​​ជា​ច្រើន​​រូប​។ ចំណែក​ឯ​ដើម​ទុន​ក្នុង​ការ​ផលិត​វិញ​អស់​ជាង​ ៥ ម៉ឺន​ដុល្លារ​"។ ប្រធាន​ផ្នែក​ទីផ្សារ​រូប​នេះ​ថ្លែង​។

រឿង​ "អា​មោក​លក់​ម៉ាំ​" នឹង​ត្រូវ​ចាក់​បញ្ចាំង​គ្រប់​រោង​ភាព​យន្ត​ទំនើប​ៗ​ក្នុង​រាជ​ធានី​ភ្នំពេញ​ និង​នៅ​ខេត្ត​សៀម​រាប​ចាប់​ពី​ថ្ងៃ​ទី​ ១៨ ខែ ឧសភា ឆ្នាំ​ ២០១៧ នេះ​ហើយ​។ រួម​សម្ដែង​ដោយ​លោក ប៉ែន ចំរុង កញ្ញា ជីជី លោក ហម ឈររ៉ា លោក ជា សំណាង ឌីជេ កណ្ដុរ​ និង​តារា​សម្ដែង​ប្រុស​ស្រី​ជា​ច្រើន​រូប​ទៀត​៕

អត្ថបទ៖ ឆុង ស៊ីណាន