​បច្ចេកវិទ្យា​​ការពារ​គ្រោះ​ថ្នាក់​របស់ ​​​​​​Toyota C-HR ទំនើប​អស់​ស្ទះ

  • 2017-05-18 02:37:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Toyota C-HR ឆ្នាំ​ ២០១៧ ជា​រថយន្ត​លក់​ដាច់​បំផុត​នៅ​ជប៉ុន។ នេះ​ក៏​ដោយ​សារ​វា​មាន​រូបរាង​ទាក់​ទាញ​ ព្រម​ទាំង​មាន​បំពាក់​បច្ចេកវិទ្យា​ទំនើបៗ​អាច​​ធ្វើ​ឲ្យ​អ្នក​ដំណើរ​កាន់​តែ​មាន​សុវត្ថិភាព។ វីដេអូ​ខាង​ក្រោម​នេះ​មាន​បង្ហាញ​ពី​ការ​តេស្ត​បច្ចេកវិទ្យា​ការពារ​គ្រោះ​ថ្នាក់​របស់​ C-HR៖

ទី​មួយ​ និង ទីពីរ​ជា​ការ​​សាក​ល្បង​ពី​ប្រព័ន្ធ​បញ្ចៀស​គ្រោះថ្នាក់​ System Avoid Crash ដោយ​ប្រព័ន្ធ​នេះ​អាច​បន្ថយ​ល្បឿន​​រថយន្ត​ដោយ​ស្វ័យ​ប្រវត្តិ​ពេល​ដែល​ដឹង​ថា​នៅ​​ខាង​មុខ​មាន​ឧបសគ្គ​អ្វី។ ចំណែក​ទី​បី​បង្ហាញ​ពី​ការ​ឈប់​ដោយ​ស្វ័យ​ប្រវត្តិ​នៅ​ពេល​រថយន្ត​ដឹង​ថា​មាន​អ្នក​​ថ្មើរ​ជើង​ឆ្លង​កាត់​ពី​មុខ​រថយន្ត។

ចំណែក​ទី​បួន​បង្ហាញ​ពី​បច្ចេកវិទ្យា​ Lane Support System ដែល​លោត​សញ្ញា​នៅ​ពេល​ដឹង​ថា​រថយន្ត​បើក​ខុស​គំនូស​ផ្លូវ។ ចាប់​ពី​ចំណុច​នោះ​មក​មាន​បង្ហាញ​ពី​ការ​ធ្វើ​តេស្ត​ប៉ះ​ទង្គិច​ដោយ​ចង់​ដឹង​ពី​កម្រិត​រឹងមាំ​របស់​ C-HR ឆ្នាំ​ ២០១៧ នេះ។ លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​បង្ហាញ​ថា​ C-HR ពិត​ជា​រឹងមាំ​អាច​ការពារ​អ្នក​ដំណើរ​ពី​​ការ​រង​របួស​ក្នុង​គ្រោះថ្នាក់​​ចរាចរ​បាន៕​​​​​

ប្រភព៖ YouTube   ប្រែ​សម្រួល៖ សុខហេង