ដូណាល់ ត្រាំ កំពុង​ជួប​បញ្ហា​វ័ណ្ឌក ឯ​ពូទីន​ថា "អត់​អី​ទេ! ចាំ​ឯង​ជួយ"

  • 2017-05-18 05:02:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

The Front Page ជានាទី​និយាយ​រៀបរាប់​អំពី​ព្រឹត្តិការណ៍​​នយោបាយ​ពិភព​លោក​​ខ្លះ​ៗ​ដែល​កំពុង​កើត​មាន​ និង​កំពុង​ល្បី​នៅ​លើ​បណ្ដាញ​សារព័ត៌មាន​អន្តរជាតិ​នានា។ ដូច​សព្វ​មួយ​ដង ព្រឹក​​នេះ​យើង​បាន​នាំ​យក​រឿង​រ៉ាវ​គួរ​ឲ្យ​ចាប់​អារម្មណ៍ ៣ ជូន​ប្រិយ​មិត្ត​បាន​អាន និង​​បាន​​ទស្សនា​វីដេអូ​ខាង​ក្រោម​។

១. នាយករដ្ឋមន្ត្រី​អៀកឡង់ សុខចិត្តចុះចេញពីតំណែង

នាយក​រដ្ឋមន្ត្រី​ប្រទេស​អៀរឡង់​លោក Enda Kenny បាន​​ប្រកាស​​លាលែង​ចេញ​ពី​​តំណែង​ហើយ តែ​មិន​ទាន់​ចុះ​ភ្លាម​ៗ​ទេ​ រង់ចាំ​សភា​ជ្រើស​រើស​​អ្នក​ជំនួស​ថ្មី​សិន។ នេះ​បើ​តាម​កិច្ច​ប្រជុំ​សភា​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ ហើយ​អ្នក​ស្នង​តំណែង​នឹង​ត្រូវ​តែងតាំង​នៅ​ថ្ងៃ​ទី​២​ មិថុនា។

លោក Kenny ​មាន​វ័យ ៦៦​ឆ្នាំ ត្រូវ​បាន​បោះ​ឆ្នោត​ជាប់​ជា​នាយករដ្ឋមន្ត្រី​អៀរឡង់​ក្នុង​ឆ្នាំ ២០១១។ មូល​ហេតុ​ធ្វើ​ឲ្យ​គាត់​ប្រកាស​លាលែង បន្ទាប់​ពី​សមាជិក​បក្ស​​ដាក់​សម្ពាធ ព្រោះ​តែ​មិន​ពេញ​​ចិត្ត​ការ​ដឹក​នាំ​របស់​លោក។

លោក Enda Kenny

**២. ប្រទេស​អូស្ត្រាលី​ព្យាយាម​ដើរ​តាម​គន្លង​សហរដ្ឋ​អាមេរិក និង​អឺរ៉ុប​ក្នុង​ការ​ហាម​គ្រឿង​អេឡិចត្រូនិក​លើក​យន្តហោះ**

ប្រទេស​អូស្ត្រាលី​​បាន​ព្យាយាម​ដើរ​​តាម​​ពី​ក្រោយ​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប​ក្នុង​ការ​ហាម​កុំព្យូទ័រ​យួរ​ដៃ (Laptop) និង​គ្រឿង​អេឡិចត្រូនិក​មួយ​ចំនួន​ទៀត​​លើក​លែង​ទូរសព្ទ​ដៃ នៅ​តាម​ជើង​ហោះហើរ​នានា​ដើម្បី​ការពារ​ប្រព័ន្ធ​សុវត្ថិភាព​ពី​ការ​ធ្វើ​ភេរវកម្ម​របស់ ISIS។

លោក​​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី Malcolm Turnbull ​បាន​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​កំពុង​សម្លឹង​មើល​យ៉ាង​ជាប់​ខ្ជួន​ក្នុង​ការ​ដាក់​ចេញ​បម្រាម​ហាម​ឃាត់​គ្រឿង​អេឡិចត្រូនិក​ខាង​លើ ពោល​គឺ​ធ្វើ​តាម​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ ដែល​បាន​ដាក់​ចេញ​កាល​ពី​ខែ​មិនា​កន្លង​ទៅ​ក្នុង​ការ​ហោះ​ហើរ​ពី​ប្រទេស​មូស្លីម​​ចំនួន​៨។

៨. ដូណាល់ ត្រាំ កំពុង​ជួប​បញ្ហា​វ័ណ្ឌក ឯ​ពូទីន​ថា "អត់​អី​ទេ! ចាំ​ឯង​ជួយ"

បន្ទាប់​ពី ដូណាល់ ត្រាំ ជាប់​ឆ្នោត​ជា​​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ទី ៤៥ លោក​បាន​ជួប​បញ្ហា​​ជា​ច្រើន​ក្នុង​ការ​ដឹក​នាំ​ប្រទេស​ជាមួយ​ការ​ចោទ និង​សង្ស័យ​ជា​បន្ត​បន្ទាប់។ ​ក្នុង​នោះ​រួម​មាន​ បក្ស​ប្រជាធិបតេយ្យ​ដែល​ជា​គូ​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត ​បាន​ដាក់​ការ​សង្ស័យ​លើ​ដូណាល់ ត្រាំ ថា​ មាន​ការ​ជួយ​ជ្រោមជ្រែង​សព្វ​បែប​យ៉ាង​​ពី​ប្រធានាធិបតី​រុស្ស៊ី​ដើម្បី​ឲ្យ​លោក​ឈ្នះ​ឆ្នោត​ដោយ​រាប់​ចាប់​​ពី​ការ​ធ្វើ​យុទ្ធនា​ការ​ឃោសនា​បោះ​ឆ្នោត​មក​ម្ល៉េះ។

ដូណាល់ ត្រាំ ​បាន​បញ្ឈប់​​ប្រធាន​ភ្នាក់ងារ​ស៊ើប​ការណ៍​សម្ងាត់ FBI លោក James Comey ដោយ​ចោទ​​ថា James ធ្វើ​ការ​អត់​កើត។ ​ប៉ុន្តែ​ក្រោយ​មក​លោក James បញ្ជាក់​ថា ​មក​ពី​ខ្លួន​បាន​ជជែក​ជាមួយ​ក្រសួង​យុត្តិធម៌ និង​សមាជិក​សភា​ទាមទារ​ឲ្យ​បន្ថែម​ការ​ស៊ើប​អង្កេត​ករណី​ដូណាល់ ត្រាំ​ ស្ថិត​ក្នុង​ការ​សង្ស័យ​ថា​ លោក​ពូទីន ជា​អ្នក​នៅ​ពីក្រោយ​ធ្វើ​ឲ្យ ត្រាំ ​ឈ្នះ​ឆ្នោត។

ដូណាល់ ត្រាំ

ភាគី​អាមេរិក​ត្រូវ​ជួប​ពិភាក្សា​ជាមួយភាគី​​រុស្ស៊ី​ដើម្បី​ដោះ​ស្រាយ​វិបត្តិ​នុយក្លេអ៊ែរ​នៅ​កូរ៉េខាងជើង និង​មួយ​ទៀត​​ការ​បង្កើត​តំបន់​សុវត្ថិភាព​នៅ​​ប្រទេស​ស៊ីរី​ជា​ដើម​។ សូម​ទស្សនា​ព័ត៌មាន​លម្អិត​ខាង​ក្រោម៖

អត្ថបទ៖ ឡេង ភារុណ