Chompoo មិនខ្វល់ពោះធំ សំខាន់កាច់រាងម៉ាឡូយនៅប្រទេសបារាំង
- 2017-05-18 06:44:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Chompoo មិនខ្វល់ពោះធំ សំខាន់កាច់រាងម៉ាឡូយនៅប្រទេសបារាំង
ចន្លោះមិនឃើញ
តារាស្រីមានឈ្មោះបោះសំឡេងរបស់ប្រទេសថៃ Chompoo Araya ត្រូវបានអញ្ជើញឲ្យចូលរួមកម្មវិធីដ៏អស្ចារ្យ "The 70th Annual Cannes Film Festival” ក្នុងប្រទេសបារាំង។
កាលពីថ្ងៃទី១៧ ខែឧសភា Chompoo Araya បានគ្រងនូវរ៉ូបពណ៌ស ដ៏វែងស្រស់ស្អាតខ្លាំងណាស់ បង្អួតសម្រស់ដើរលើកម្រាលព្រំពណ៌ក្រហម ក្នុងកម្មវិធីដែលពោរពេញទៅដោយតារាល្បីៗមកពីជុំវិញពិភពលោកជាច្រើនរូប។
ថ្វីត្បិតតែពរពោះបាន ៥ខែ ហើយទំហំពោះ ធំជាងមុនក៏ពិតមែន ក៏អ្នកម្ដាយកូនភ្លោះរូបនេះ មិនខ្លាចនឹងបង្ហាញរាងរបស់នាងដែរ ហើយបើមើលទៅសម្រស់នាងវិញនៅតែមានភាពលេចធ្លោ និងគួរជាទីចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រ ក៏ដូចជាមហាជនដែលបានចូលរួមកម្មវិធីនៅថ្ងៃនោះ៕
ចុចអាន៖ Chompoo និងស្វាមី សាទរខួបរៀបការ២ឆ្នាំ ជាមួយអំណោយដ៏អស្ចារ្យ