FFC ​​នឹង​ប្រកាស​​ឈ្មោះ​​​ក្រុម​ជម្រើស​ជាតិ​ផ្លូវ​ការ​ ថ្ងៃ​ទី​២៩ ខាង​មុខ​នេះ​

  • 2017-05-18 06:53:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​បាល់ទាត់​កម្ពុជា​នឹង​ប្រកាស​បង្ហាញ​ឈ្មោះ​សមាជិក​​ក្រុម​​​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​វេលា​ម៉ោង​ប្រហែល​៣​រសៀល​ថ្ងៃ​ទី​២៩​ ខែ​ឧសភា ឆ្នាំ​២០១៧​ខាង​មុខ​នេះ​​ទី​ស្នាក់​ការ​របស់​សហព័ន្ធ​បាល់ទាត់​កម្ពុជា​នៅ​ពហុកីឡដ្ឋាន​ជាតិ។ ​ក្នុង​ពិធី​ប្រកាស​បង្ហាញ​ឈ្មោះ​​សមាជិក​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​នេះ​ក៏​នឹង​មាន​សន្និសីទ​សារព័ត៌មាន​ផង​ដែរ​ដែល​អ្នក​សារព័ត៌មាន​អាច​ចូល​រួម​យក​ព័ត៌មាន​បាន។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​ Leonardo Vitorino ​​គ្រូ​បង្វឹកក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​​។

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា

ការ​​ប្រកាស​បង្ហាញ​ឈ្មោះ​សមាជិក​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​នេះ​​គឺ​ដើម្បី​ប្រមូល​ផ្តុំ​​នៅ​ថ្ងៃ​ទី​៣​ ខែ​មិថុនា​ ឆ្នាំ​២០១៧​ដើម្បី​ហ្វឹកហាត់​​ត្រៀម​ប្រកួត​មិត្តភាព​អន្តរជាតិ​ជា​មួយ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ឥណ្ឌូណេស៊ី​នៅ​ថ្ងៃ​ទី​៨​ ខែ​មិថុនា​ និង​​ទទួល​ស្វាគមន៍​ក្រុម​ខ្លាំង​អាហ្វហ្គានីស្ថាន​​ក្នុង​យុទ្ធនាការណ៍​ពាន​រង្វាន់​​ទ្វីប​អាស៊ី (Asian Cup) វគ្គ​ជម្រុះ​ជុំ​ទី​៣​ក្នុង​ពូល C។

នេះ​ជា​​​លើក​ទី​២​ហើយ​​ក្នុង​ការ​បង្ហាញ​ឈ្មោះ​សមាជិក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ក្រោម​ការ​ដឹក​នាំ​របស់​លោក​គ្រូ​បង្វឹក​សញ្ជាតិ​ប្រេស៊ីល Leonardo Vitorino៕

រូបថតបង្ហាញ​ឈ្មោះ​កាល​ពី​មុន

អត្ថបទ៖ ជាន ចាន់រ៉ា