Selena ចេញបទ​ថ្មី​ "Bad Liar" ជាមួយ​រូប​ Artwork បង្ហាញ​ពី​រឿង​ផ្ទាល់​ខ្លួន​មួយ

  • 2017-05-18 07:51:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​នេះ​បន្តិច​តារា​ចម្រៀង Selena Gomez ទើប​តែ​បញ្ចេញ​បទ​ចម្រៀង​មួយ​បទ​ដែល​មាន​ចំណង​ជើង​ថា "Bad Liar”។ បទ​ចម្រៀង​នេះ​ត្រូវ​បាន​នាង​ផ្សព្វផ្សាយ​ជា​ច្រើន​ថ្ងៃ​រួច​មក​ហើយ​តាម​រយៈ​បណ្ដាញ​សង្គម​ Instagram។ ម្សិល​មិញ​នេះ​នាង​បាន​បង្ហាញ​​រូប​ថត Artwork សម្រាប់​បទ​នេះ​ដែល​ថត​ដោយ​អ្នក​ថត​រូប Petra Collins។

ប៉ុន្តែ​នៅ​លើ​ក​ដៃ​របស់​ Selena នោះ​គឺ​មាន​ខ្សែ​ដៃ​ពណ៌​លឿង​​មួយ​ដែល​សរសេរ​ថា "Risk” មាន​ន័យ​ថា​ប្រ​ឈម​មុខ​នឹង​គ្រោះ​ថ្នាក់។ បើ​នៅ​តាម​មន្ទីរ​ពេទ្យ ខ្សែ​ដៃ​ពណ៌​លឿង​នេះ​គឺ​បំពាក់​ដល់​អ្នក​ជំងឺ​ដែល​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់។ តំណាង​សមាគម​មន្ទីរពេទ្យ​នៅ​អាមេរិក​ បាន​ពន្យល់​ថា ពណ៌​លឿង​គឺ​សំដៅ​ទៅ​លើ​អ្នក​ជំងឺ​ដែល​ត្រូវ​តែ​ចាប់​អារម្មណ៍ និង​យក​ចិត្ត​ទុក​ដាក់​បំផុត។ ពេល​ខ្លះ​បន្ទាប់​ពី​អ្នក​ជំងឺ​ធ្វើ​ការ​វះ​កាត់​ហើយ​ គេ​តែ​ង​តែ​ពាក់​ខ្សែ​ដៃ​ពណ៌លឿង​នេះ​ដើម្បី​យក​ចិត្ត​ទុក​ដាក់ ក្រែង​ល​អ្នក​ជំងឺ​ខ្សោយ​ខ្លាំង​និង​បាត់​បង់​ស្មារតី។

មូល​ហេតុ​ដែល​ Selena ពាក់​ខ្សែ​ដៃ​ពណ៌​លឿង​នេះ​ព្រោះ​នាង​ទើប​តែ​ម​ក​ពី​មន្ទីរពេទ្យ​ដែល​នាង​ត្រូវ​បាន​គេ​ព្យាបាល​ជំងឺ​ស្បែក Lupus។​ អ្នក​ថត​រូប​ Petra Collins បាន​បញ្ជាក់​ពី​បញ្ហា​នេះ​តាម​រយៈ​បណ្ដាញ​សង្គម​ Instagram៕

តោះ!​​អីចឹង​មក​ស្ដាប់​បទ​ថ្មី​របស់​ Selena Gomez បន្តិច​មើល!

ប្រភព៖ Elle   ប្រែ​សម្រួល៖ ធារ៉ូ