អ៊ីចឹង​តើ បាន​​ម៉ាស៊ីន​ត្រជាក់​ទិញ​ថ្មី​ចែស មាន​បញ្ហា​រហូត!

  • 2017-05-19 00:07:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ាស៊ីន​ត្រជាក់​ទិញ​មិន​ទាន់​បាន​អី​ផង ម៉េច​ចេះ​តែ​ខូច​នេះ ខូច​នោះ ឬ​លាន់​សំឡេង។ ទាក់​ទង​នឹង​បញ្ហា​នេះ លោក សាន ប៊ុនថន អ្នក​បណ្ដុះ​បណ្ដាល​ម៉ាស៊ីន​ត្រជាក់ Samsung បាន​ប្រាប់​ពី​កំហុស ៥ ដែល​នាំ​ឲ្យ​កើត​បញ្ហា​ទាំង​នេះ​៖

  • អ្នក​ដំឡើង៖ ៦០% នៅ​កម្ពុជា ជាង​ដំឡើង​មិន​តាម​បច្ចេកទេស​ត្រឹម​ត្រូវ ឬ​កិបកេង​ជាដើម។ ឧទាហរណ៍​ដំឡើង​ម៉ាស៊ីន​ត្រជាក់​តម្រូវ​ឲ្យ​ប្រើ​ធ្យូង តែ​ភាគ​ច្រើន​ប្រើ​ហ្គាស៍ ព្រោះ​ងាយ​ស្រួល​ជាង។ ប្រើ​ហ្គាស៍​ក្នុង​ការ​ដំឡើង​អាច​ធ្វើ​ឲ្យ​ម៉ាស៊ីន​ត្រជាក់​រត់​មិន​ស្រួល ពោល​គឺ​ខ្យល់​រត់​មិន​បាន​ល្អ។
  • អ្នក​ប្រើ៖ អ្នក​ខ្លះ​ចង់​ចំណេញ​ពេក ឬ​ខ្លាច​ជាង​កិបកេង ដូចជា រឿង​ទុយយោ​ជាដើម​ដែល​តម្រូវ​ឲ្យ​ប្រើ​ពី ២ ទៅ ១៥ ម៉ែត្រ តែ​អ្នក​ប្រើ​ទាមទារ​ឲ្យ​ប្រើ​តិច​តាម​តែ​អាច​ធ្វើ​បាន ដែល​ធ្វើ​ឲ្យ​ចំហាយ​ហ្គាស៍​មិន​សុទ្ធ ហើយ​អំពែ​ឡើង​ហួស​ធម្មតា។ បញ្ហា​នេះ​ធ្វើ​ឲ្យ​ម៉ាស៊ីន​ត្រជាក់​កាន់​តែ​ស៊ី​ភ្លើង​ខ្លាំង។
  • ផលិត​ផល៖ ក្នុង ១០០ ក៏​អាច​មាន ១ ដែរ ដែល​មាន​បញ្ហា ព្រោះ​តែ​ការ​ដឹក​ជញ្ជូន ឬ​កត្តា​ផ្សេងៗ​ជា​ដើម។ ចឹង​ហើយ​ទើប​មាន​ការ​ធានា ដូច​នៅ Samsung ជាដើម ទិញ​ម៉ាស៊ីន​ត្រជាក់ 8 Pole Digital Inverter ថ្មី​នេះ មាន​ធានា​រហូត​ដល់ ១០ឆ្នាំ ។
  • ជាប់​ជញ្ជាំង​ពេក៖ កញ្ច្រែង​ក្ដៅ​របស់​ម៉ាស៊ីន​ត្រជាក់​ត្រូវ​នៅ​ប្រមាណ ៣ - ៤ ម៉ែត្រ​ពី​ជញ្ជាំង បើ​ជិត​ជាង​នឹង បញ្ហា​ប្រាកដ​ជា​មាន​ដោយ​មិន​ដឹង​ខ្លួន ព្រោះ​តែ​ចំហាយ​ក្ដៅ​មិន​បញ្ចេញ​ទៅ​ឆ្ងាយ ធ្វើ​ឲ្យ​ម៉ាស៊ីន​ត្រជាក់​មិន​ត្រជាក់។
  • ភ្លើង​ខ្សោយ៖ បើ​ភ្លើង​ខ្សោយ​មិន​ដល់​កម្រិត​ញឹក​ញាប់ ប្រាកដ​ជា​ជួប​បញ្ហា​មិន​ខាន ទោះ​បី​ជា​ម៉ាស៊ីន​ត្រជាក់​នោះ​ធន់​ប៉ុណ្ណា​ក៏​ដោយ។ តែ​អ្នក​ក៏​អាច​ប្រើ​ឧបករណ៍​ជំនួយ​ផង​ដែរ បើ​ផ្ទះ​អ្នក​មាន​បញ្ហា​នេះ៕

អត្ថបទ៖ វិទូ