ទីបំផុត Miley មានវិប្បដិសារីនឹងបទ Wreking Ball ខ្លាំង ដោយសារ...
- 2017-05-18 09:39:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុត Miley មានវិប្បដិសារីនឹងបទ Wreking Ball ខ្លាំង ដោយសារ...
ចន្លោះមិនឃើញ
តារាចម្រៀងល្បីឈ្មោះ Miley Cyrus ធ្លាប់ធ្វើឲ្យគេភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីឆ្នាំ ២០១៣ ដោយដោះសំលៀកបំពាក់ជិះលឺដុំបាល់ថ្មក្នុងបទ "Wrecking Ball” កាលពីឆ្នាំ២០១៣។
ថ្មីៗនេះ Miley បានសារភាពថា ខ្មាស់គេខ្លាំងដោយសារវីដេអូដែលផលិតដោយផលិតករ Terry Richardson នេះ ដោយនិយាយថានាងនឹងមិនអាចបំភ្លេចវាបានទេ។ នៅក្នុងបទសម្ភាសន៍មួយជាមួយកម្មវិធី Zach Sang Show នាងត្រូវបានគេស្នើឲ្យលេងល្បែងMarry, Eff, Kill ហើយនាងបាននិយាយថាបើសិនជាអាច នាងចង់សម្លាប់(Kill) បទ “Wreking Ball” ចោល។
នាងបាននិយាយថា៖ "វត្ថុខ្លះអ្នកមិនអាចដកវាចេញបានទេ ដូចជាជិះលើដុំដែកដោយគ្មានសំលៀកបំពាក់ជាដើមគឺវានឹងនៅរហូត។ ប្រសិនជាអ្នកធ្លាប់ធ្វើវា វានឹងដក់ជាប់ក្នុងចិត្តជានិច្ច"។ នាងបន្តទៀតថា៖ "ខ្ញុំមិនអាចកែប្រែវាបានទេ ខ្ញុំនឹងនៅតែជាប់ឈ្មោះជាស្រីដែលស្រាតជិះលើដុំបាល់ដែករហូត។ ខ្ញុំគួរតែគិតថា តើវីដេអូនេះនឹងតាមខ្ញុំដល់ពេលណា ហើយនេះគឺជាសុបិនដ៏អាក្រក់មួយ បើសិនជាបទចម្រៀងនេះនឹងចាក់នៅថ្ងៃបុណ្យសព្វរបស់ខ្ញុំ"៕