មកមើល BLACKPINK បង្ហាញក្បាច់រាំញាប់ស្អេក ល្អសើចខ្លាំង

  • 2017-05-18 23:07:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធ្លាប់​តែ​ឃើញ​ ក្រុម​ចម្រៀង​នារី​កូរ៉េ​ BLACKPINK បង្ហាញ​ក្បាច់រាំតាម​ចង្វាក់​អង្រួន​អារម្មណ៍​ជា​ធម្មតា​ ដល់​ពេល​ពួកគេ​ត្រូវ​ ពិធីករ​តម្រូវឲ្យ​រាំ​លឿន ពិតជាធ្វើ​ឲ្យ​អ្នក​ទស្សនាទប់សំណើច​មិនបាន។

ក្រុម​ចម្រៀង​នារីថ្មី​​របស់​ផលិតកម្ម YG មួយ​នេះ​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​កម្មវិធីកម្សាន្តដ៏​ល្បី​របស់​ប្រទេស​កូរ៉េ​ Weekly Idol កាល​ពីឆ្នាំ​មុន​។ ក្នុង​កម្មវិធី​នោះ​ តារាកិត្តិយស ឫ ក្រុមចម្រៀង​ដែល​ចូលរួម​ ត្រូវបានតម្រូវ ឲ្យ​រាំបទ​ចម្រៀង​របស់​ខ្លួន ជាមួយ​ចង្វាក់ញាប់ ខុសពិ​ធម្មតា។ ពេលនោះ BLACKPINK បាន​លើក​យក​បទ​"BOOMBAYA" មករាំ ជាមួយ​ល្បឿនលៀនជាង​ភ្លេង​ធម្មតា ២​ដង ធ្វើ​ឲ្យ​ទស្សនិកជន​ទប់សំណើច​មិនបាន និង​កោតសរសើរចំពោះពួកគេផងដែរ៕

ចង់ដឹង​ល្អ​មើល​យ៉ាងណា​ ទស្សនាទាំងអស់គ្នា៖

អត្ថបទ៖ យី សុធារី