គូ​ដណ្ដឹង​ Messi និង​ប្រពន្ធ Suarez ចូល​លុយ​គ្នា​បើក​ហាង​លក់​ស្បែក​ជើង​

  • 2017-05-19 02:11:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គូ​ដណ្ដឹង​ Messi និង​ប្រពន្ធ Suarez បាន​សហការ​ចូល​ហ៊ុន​​គ្នា​រក​ស៊ី​នៅ​លើ​ទឹកដី​នៃ​ប្រទេស​អេស្ប៉ាញ​ជា​ទី​ដែល​ស្វាមី​ពួក​គេ​ទាំង​ពីរ​ប្រកប​អាជីព​បាល់ទាត់។

នាង​ Antonella Roccuzzo ដែល​គេ​ស្គាល់​ថា​ជា​គូ​ដណ្ដឹង​តារា​​ឆ្នើម​ Lionel Messi និង​នាង​ Sofia Balbi ប្រពន្ធ​របស់​ Luis Suarez បាន​បើក​ហាង​លក់​ស្បែក​ជើង​រួម​គ្នា​មួយ​មាន​ឈ្មោះ​ថា​ Boutique Sarkany ស្ថិត​នៅ​ទីក្រុង​ Barcelona ផ្ទាល់​តែ​ម្ដង។

នៅ​ក្នុង​ពិធី​សម្ពោធ​ហាង​កាល​ពី​ថ្ងៃ​ពុធ​​ គេ​ក៏​ឃើញ​វត្តមាន​កំពូល​ខ្សែ​ប្រយុទ្ធ​ទាំង​ពីរ Messi និង​ Suarez ចូល​រួម​ផង​ដែរ​រួម​ទាំង​កីឡាករ​មួយ​ចំនួន​ទៀត​របស់​ FC Barcelona៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ វីរ័ត្ន