Mai Davika លោតពេញផ្ទះ ពេលឃើញ​អំណោយខួប​កំណើត​ដ៏​ភ្ញាក់​ផ្អើល​មួយ

  • 2017-05-19 02:39:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​ខួប​កំណើត​រៀងរាល់ឆ្នាំរបស់​តារា​ស្រី​ថៃ​ Mai Davika តែង​ទទួល​បាន​ការ​ជូន​ពរ​ និងអំណោយ​មាន​តម្លៃ​ជាច្រើន​ តែ​ឆ្នាំ​ថ្មី​នេះ​នាង​មាន​ភាព​ភ្ញាក់ផ្អើល​ខ្លាំង​ដោយសារ​មនុស្ស​ជាទី​ស្រលាញ់​នៅ​ជុំវិញ​ខ្លួន​ធ្វើ​រឿង​ខ្លះ​ដាក់​នាង​។

ឈាន​ចូល​ឆ្នាំ​ថ្មី​ តួ​អង្គ​ស្រី​ក្នុង​រឿង​ "Pe Mak” មាន​អាយុ​ ២៥​ឆ្នាំ​ហើយ​ ប៉ុន្តែ​នាង​មិន​ខ្លាច​នឹង​បង្ហាញ​ទៅ​កាន់​មហា​ជន​ពី​អាយុ​ពិត​នាង​ទេ​។ អ្វី​ដែល​គួរ​ភ្ញាក់​ផ្អើល​ក្នុង​ថ្ងៃ​ខួប​កំណើត​របស់​ Mai នោះ​គឺ​​ បង​ប្អូន​ និង​មិត្តភ័ក្ដិរបស់​នាង​បាន​ពញ្ញាក់​អារម្មណ៍​ជាមួយ​បាច់ផ្កា​ជា​ច្រើន​។

ពេល​ដែល​បាន​ឃើញ​បាច់​ផ្កា​ធំ​ៗ​ទាំង​នោះ​ភ្លាម​ តារា​ស្រី​រូប​នេះ​រំភើប និង​ស្រែកហ៊ោ លោត​ហក់​ពេញ​ផ្ទះ​ ព្រោះ​នាង​ជា​មនុស្សម្នាក់ដែលស្រលាញ់​ផ្កា​ខ្លាំងណាស់​ ហើយ​នេះ​ចាត់​ទុក​ថា​ជា​កាដូ​ដ៏​អស្ចារ្យ​សម្រាប់​នាង​ ដែល​ទទួល​បាន​នា​ថ្ងៃ​ខួប​កំណើត​ដ៏​រីករាយ​ក្នុង​ឆ្នាំ​ថ្មី​នេះ​។ លើគណនី​ Instagram Mai Davika ក៏​បាន​បង្ហោះ​សារ​អរគុណ​ ចំពោះ​មនុស្ស​ជាទី​ស្រលាញ់​ទាំង​អស់​ដែល​បាន​ជូនពរ​ និង​ផ្ដល់​នូវ​អំណោយដ៏​មាន​ន័យនេះ​ រហូត​ធ្វើឲ្យនាងសប្បាយចិត្តស្ទើររកពាក្យអ្វី​មកនិយាយគ្មាន​៕

ប្រភព៖ tvpoolonline   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម
អត្ថបទថ្មី