កុំកុំ រំពឹងចង់ប៉ះជាមួយ ឈិនឡុង ម្ដងទៀត!
- 2017-05-19 06:23:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំកុំ រំពឹងចង់ប៉ះជាមួយ ឈិនឡុង ម្ដងទៀត!
ចន្លោះមិនឃើញ
ក្នុងឱកាសចូលរួមក្នុងកម្មវិធី "The One: Hong Kong Humanity Awards” តារាសម្ដែង Donnie Yen ហៅ កុំកុំ បានបង្ហាញពីអារម្មណ៍ថាខ្លួនរំពឹងរួមការងារជាមួយឈិន ឡុង។
កាលពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០១៧ តារាសម្ដែងហុងកុង Donnie Yen ភរិយារបស់លោក Cecilia Wang តារាសម្ដែងស្រី Bernice Liu និង Sharon Luk ត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកម្មវិធី ប្រគល់ពានរង្វាន់មួយដែលមានឈ្មោះថា "The One: Hong Kong Humanity Awards”។
ដោយឡែកនៅពេលដែលត្រូវបានសាកសួរពី ការត្រៀមខ្លួនថតរឿងថ្មី "Ip Man 4” Donnie Yen (កុំកុំ) បានបង្ហើបថាអ្នកគាំទ្រមួយចំនួន សង្ឃឹមថានឹងបានឃើញ លោក និង Jackie Chan (ឈិន ឡុង) សម្ដែងរួមគ្នាម្ដងទៀត។ តារាប្រុសរូបនេះក៏បានបន្តទៀតថា៖ "ខ្ញុំសង្ឃឹមថាពួកយើងអាចធ្វើការជាមួយគ្នាជាថ្មីម្ដងទៀត ហើយខ្ញុំក៏សង្ឃឹមដែរថាភាពយន្តនោះនឹងប្រព្រឹត្តទៅយ៉ាងរលូន ពីព្រោះអ្នកគាំទ្រមានការរំពឹងខ្លាំង ចង់ឃើញពួកយើង ប្រយុទ្ធគ្នាម្ដងទៀត”៕