មក​ស្គាល់​អង្គ​រក្ស​របស់​ប្រធានាធិបតី​របស់​កូរ៉េ​ថ្មី​​សង្ហា​មិន​ចាញ់​​តារា​សម្ដែង​ កំពុង​​ល្បី​ពេញ​អ៊ីនធឺណិត

  • 2017-05-19 07:18:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ព័ត៌មាន​ដែល​ទាក់​ទង​នឹង​អង្គរក្ស​របស់​ប្រធានាធិបតី​ថ្មី​កូរ៉េ បាន​លេច​ឮ​ពេញ​ប្រព័ន្ធ​អ៊ីនធឺណិត​ទូទាំង​ពិភពលោក​ជាពិសេស​ប្រទេស​កូរ៉េ ឥឡូវ​នេះ ​គេ​បាន​ជីក​កកាយ​ដឹង​នូវ​ព័ត៌មាន​ទាក់​ទង​នឹង​ប្រុស​ស្អាត​រូប​នោះ​ហើយ។

អង្គរក្ស​មួយ​រូប​នេះ​មាន​ឈ្មោះ​ថា​ Choi Young Jae ដែល​ទទួល​បាន​ភាព​ល្បី​ល្បាញ​យ៉ាង​ខ្លាំង​ដោយ​សារ​តែ​រូប​រាង​សង្ហា និង​មាន​សាច់ដុំ​ធំ​គួរ​ឲ្យ​ទាក់ទាញ​មិន​ចាញ់​តារា។ មូល​ហេតុ​នេះ​ហើយ​ បាន​ជា​អ្នក​ប្រើ​ប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត​បាន​រក​ឃើញ​រូប​ភាព​ចាស់ៗ របស់​បុរស​សង្ហា​ម្នាក់​នេះ​ដោះ​អាវ​បង្ហាញ​សាច់​ដុំ​ក្បាល​ពោះ​៦កង់ កាច់រាង​ក្នុង​រូប​ថត​ដូច​តារា​ម៉ូដែល។

បន្ទាប់​ពី​ខ្លួន​ចាប់​ផ្ដើម​ល្បី​ខ្លាំង​ អង្គរក្ស​វ័យ​ ៣៦ឆ្នាំ​រូប​នេះ បាន​ឆ្លើយ​តប​ចំពោះ​ប្រជាប្រិយ​ភាព​របស់​ខ្លួន​ប្រាប់​សារព័ត៌មាន "The Korea Times” ថា៖ "ខ្ញុំ​មាន​អារម្មណ៍​ល្អ​ ប៉ុន្តែ​ក៏​ព្រួយ​បារម្ភ​ខ្លះ​ដែរ​ ព្រោះខ្ញុំ​គឺ​ជា​អ្នក​ដែល​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង ដែល​ការ​ពិត​គឺ​លោក​ប្រធានាធិបតី​ឯ​ណោះ​ទេ​ដែល​គួរ​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង"។

លោក​បាន​បន្ថែម​ថា​៖ "ខ្ញុំ​ជា​និស្សិត​បញ្ចប់​ការ​សិក្សា​ផ្នែក​សេវា​សន្តិសុខ​នៅ​សកលវិទ្យាល័យ Yong In ហើយ​ធ្លាប់​បាន​បម្រើ​ការ​ជា​​​​​​ប៉ូលិស​ក្នុង​ក្រុម​បញ្ជា​ការ​សង្គ្រាម​ពិសេស អស់​រយៈ​ពេល​១០​ឆ្នាំ​ផង​ដែរ។ ខ្ញុំ​ត្រូវ​បាន​ទទួល​ងារ​កិត្តិយស​នូវ​ខ្សែ​ក្រ​វ៉ាត់​ខ្មៅ​១១ដាន់​សម្រាប់​ផ្នែក​ក្បាច់​គុន​ និង​ធ្លាប់​ជា​អ្នក​បង្ហាត់​យោធា​​ក្នុង​ផ្នែក​បង្ក្រាប​ភេរវកម្ម​ផង​ដែរ​នៅ​​ក្រុម​ទី ៧០៧ ក្នុង​ក្រុម​បញ្ជាការ​សង្គ្រាម​របស់​ប្រទេស​កូរ៉េ។ ខ្ញុំ​ធ្លាប់​ទៅ​ត្រូវ​បាន​គេ​ដាក់​ទៅ​ចុះ​បេសកម្ម​នៅ​ទីក្រុង Lebanon និង​នៅ​ United Arab Emirates ដោយ​ធ្វើ​ជា​អ្នក​ឃ្លាំ​មើល​ជាន់​ខ្ពស់ (VIP guard) ផង​ដែរ។"

ក្រៅ​ពី​អាជីព​ការ​ងារ​លោក​ Choi Young Jae មាន​ក្រុម​គ្រួ​សារ​រួច​ទៅ​ហើយ ដែល​លោក​មាន​កូន​ស្រី​​២រូប៕

តោះ! អីចឹង​មក​មើល​រូប​ថត​របស់​អង្គរក្ស​នេះ​បន្តិច​មើល៍!!!

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី