ស្មានតែអ្នកយាមឡាន ភ្ញៀវចេះតែហុច ១០០០រៀលរាល់ថ្ងៃ ពេលដឹងការពិតស្ទើរបាក់ចង្កេះ

  • 2017-05-19 07:13:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ម្នាក់​ជា​ម្ចាស់​ភោជនីយដ្ឋាន​ពោធិចិនតុង តុបតែង​ខ្លួន​សាមញ្ញ​ពេក​ បាន​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន ច្រឡំ​ថា​ លោក​ជា​អ្នក​យាម​ឡាន ហើយ​ភ្ញៀវ​ដែល​ហូប​បាយ​នៅ​ភោជនីយដ្ឋាន​ខាង​លើ តែង​ឱ្យ​លុយ​លោក ១០០០​រៀល​ជា​រៀង​រាល់​ថ្ងៃ ហើយ​លោក​តែង​ទទួល​យក​ជានិច្ច ប៉ុន្តែ​តាម​ពិត​ជា​ថៅ​កែ​ហាង​សោះ​។ នេះ​បើ​តាម​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​ឯកឧត្ដម​បណ្ឌិត ឧកញ៉ា ម៉ុង ឫទ្ធី​។

​ឧកញ៉ា ម៉ុង ឫទ្ធី បាន​បង្ហោះ​រូប ២​សន្លឹក​នឹង​សរសេរ​សារ​ខ្លី​មួយ​ថា៖ "ភ្ញៀវ​ដែល​និយម​ចូល​ហូប​បាយ​នៅ​ភោជនីយដ្ឋាន​ពោធិចិនតុង​ កុំ​ច្រឡំ​ថា​គាត់​ជា​អ្នក​យាម​ឡាន​ចេះ​តែ​ឱ្យ​លុយ​គាត់១.០០០៛ញយ​ៗ​គាត់​ចេះ​តែ​យក​ទៅ​ ការ​ពិត​គាត់​ជា​ថៅកែ​ហាង​នេះ​ស្មោះ​ ខ្ញុំ​ស្គាល់​គាត់​ជិត​២០​ឆ្នាំ​ហើយ​" ។ ​​

អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ

រូបភាព៖ ហ្វេសប៊ុក ឧកញ៉ា ម៉ុង ឬទ្ធី