តាមពិត Katy Perry សរសេរបទ I Kissed a Girl សម្រាប់តារាស្រីម្នាក់នេះសោះ
- 2017-05-20 01:01:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តាមពិត Katy Perry សរសេរបទ I Kissed a Girl សម្រាប់តារាស្រីម្នាក់នេះសោះ
ចន្លោះមិនឃើញ
បទចម្រៀងដែលមានចំណងជើងថា "I Kissed a Girl” គឺជាបទចម្រៀងដ៏ល្បីមួយរបស់ Katy Perry ដែលបានចេញតាំងពីឆ្នាំ ២០០៨ មកម៉្លេះ។ ទើបតែឥឡូវនេះជាង៩ឆ្នាំ បន្ទាប់ពីបទចម្រៀងនេះត្រូវបានបញ្ចេញ តារាចម្រៀង Katy Perry បញ្ជាក់ពីមនុស្សស្រីដែលនាងថើបនោះគឺជាអ្នកណា។
បើតាមការសម្ភាសន៍មួយរបស់ Miley Cyrus ជាមួយនឹងប៉ុស្តិ៍វិទ្យុ 103.5 KTU តាមពិតតារាស្រីម្នាក់ដែល Katy Perry ច្រៀងនោះគឺសំដៅទៅលើនាងហ្នឹងហើយ។ នាងបាននិយាយថា៖ "កាលពី Katy Perry បញ្ចេញបទ I Kissed A Girl ខ្ញុំកំពុងតែសម្ដែងរឿង Hannah Montana ហើយខ្ញុំក៏បានឮពីការសម្ភាសន៍មួយនៅលើវិទ្យុ ដោយគេបានសួរ Katy ថាតើនាងសរសេរបទនេះសម្រាប់អ្នកណា? ហើយនាងក៏ឆ្លើយមកថាសម្រាប់ខ្ញុំ។"
មិនត្រឹមតែប៉ុណ្ណោះតារាចម្រៀងសម្បូរវីដេអូចម្រៀងប្លែកៗ Katy Perry ក៏បានបញ្ជាក់នៅក្នុងការសម្ភាសន៍ជាមួយកម្មវិធីទូរទស្សន៍ពេលព្រឹក Sunrise របស់អូស្ត្រាលីថា នាងពិតជាសរសេរសម្រាប់តារាចម្រៀង Miley Cyrus មែន៕