ដឹង​ច្រកទ្វារ​អន្តរជាតិ​តាមព្រំដែន ចេញចូល​កម្ពុជារាល់ថ្ងៃ មាន​ប៉ុន្មានអត់?

  • 2017-05-20 08:06:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទំនិញ​ប្រើប្រាស់ បន្លែ​ត្រី​សាច់ គ្រឿង​ឧបភោគបរិភោគ​ ជា​ច្រើន​ត្រូវ​បាន​នាំ​ចូល​ពី​បណ្ដា​ប្រទេស​នានា​កម្ពុជា ក៏​ដូច​ជា​នាំ​ចេញ​នោះ គឺ​​តាម​រយៈ​ច្រក​ទ្វារ​អន្តរជាតិ​​សំខាន់ៗ នៅ​តាម​ព្រំដែន ​ចំនួន ១៨​ច្រក។ ​នេះ​បើ​យោង​តាម​របាយ​ការណ៍​សង្ខេប​ស្ដីពី សមិទ្ធផល​សំខាន់ៗ​មួយ​ចំនួន​របស់​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឆ្នាំ២០១២-២០១៦។

ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​កម្ពុជា​ទាំង​នោះ រួម​មាន​៖

១. ​ចាំយាម ស្ថិត​ក្នុង​ខេត្ត​កោះកុង

២. ​ប៉ោយប៉ែត ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ

៣. ​ដូង ក្នុង​ខេត្ត​បាត់​ដំបង

៤. ​ព្រំ ​ក្នុង​ខេត្ត​ប៉ៃលិន

៥. ​អូរ​ស្មាច់ ​ក្នុង​ខេត្ត​ឧត្ដរមានជ័យ

៦. ជាំ ក្នុង​ខេត្ត​ឧត្ដរមានជ័យ

៧. ​ត្រពាំង​ក្រៀល ក្នុង​ខេត្ត​ស្ទឹងត្រែង

៨. ​អូរ​យ៉ាដាវ ក្នុង​ខេត្ត​រតនគីរី

៩. ត្រពាំង​ស្រែ ក្នុង​ខេត្ត​ក្រចេះ

១០. ត្រពាំង​ផ្លុង​ ក្នុង​ខេត្ត​ត្បូង​ឃ្មុំ

១១. បាវិត ក្នុង​ខេត្ត​ស្វាយរៀង

១២.សំរោង ក្នុង​ខេត្ត​ស្វាយរៀង

១៣. ព្រៃ​វល្លិ ក្នុង​ខេត្ត​ស្វាយរៀង

១៤. ​ក្អម​សំណ ក្នុង​ខេត្ត​កណ្ដាល

១៥. បន្ទាយ​ចក្រី ក្នុង​ខេត្ត​ព្រៃវែង

១៦. កោះ​រកា ក្នុង​ខេត្ត​ព្រៃវែង

១៧. ​ភ្នំដិន ក្នុង​ខេត្ត​តាកែវ

១៨. ​ព្រៃចាក ក្នុង​ខេត្ត​កំពត

​​​ ​​

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទថ្មី