គួរឲ្យស្ដាយ! កម្មវិធីល្ខោនស្បែកធំល្ងាចមិញត្រូវបានលុបចោលព្រោះគ្មាន...
- 2017-05-20 09:14:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គួរឲ្យស្ដាយ! កម្មវិធីល្ខោនស្បែកធំល្ងាចមិញត្រូវបានលុបចោលព្រោះគ្មាន...
ចន្លោះមិនឃើញ
កម្មវិធីសម្ដែងសិល្បៈល្ខោនស្រមោលស្បែកធំដែលរៀបចំឡើងនៅ "សាលាសិល្បៈសុវណ្ណភូមិ" ល្ងាចមិញនេះ ត្រូវបានរំសាយដោយគ្មានអ្នកទៅទស្សនាទាល់តែសោះ។
អ្នកសម្របសម្រួលកម្មវិធី កញ្ញា សាន ម៉ារីណា ប្រាប់ Sabay ថា ម្សិលមិញនេះមិនមែនគ្មានអ្នកទិញសំបុត្រទេ ប៉ុន្តែមានចំនួនតែ២នាក់ប៉ុណ្ណោះ។ "មានជនបរទេស២នាក់ដែរ ដែលមកទិញសំបុត្រចូលមើលតែយើងមិនអាចបើកកម្មវិធីសម្ដែងបានទេ ព្រោះមិនអាចយកថវិកានោះផ្គត់ផ្គង់ដល់សិល្បករបានទេ"។
កញ្ញាបន្តថា វាមិនមែនជារឿងថ្មីទេសម្រាប់ការផ្អាក់ចំពោះការសម្តែង ពីព្រោះបញ្ហាដែលក្រុមនាងត្រូវរំសាយការសម្ដែងនេះកើតមានញឹកញាប់ណាស់ ពោលថ្ងៃសុក្រសប្ដាហ៍មុនពួកគេបានលុបចោលកម្មវិធីទាំងស្រុងម្ដងហើយ។
ទោះបីកម្មវិធីនេះមិនទទួលបានការគាំទ្រក៏ដោយ តែនាងលើកឡើងថា ក្រុមសមាគមសិល្បៈសុវណ្ណភូមិ និង ភ្លើងគប់ មិនបោះបង់ចោលពោលគឺនៅតែបន្តធ្វើវា ដោយសង្ឃឹមថាថ្ងៃណាមួយទស្សនិកជន នឹងងាកមកគាំទ្រវិញ។
ម៉ារីណា បន្ថែមថា កម្មវិធីដែលនាំជូនប្រិយមិត្តនូវទស្សនីយភាពសិល្បៈ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកនេះ ធ្វើឡើង ២ ថ្ងៃក្នុងមួយសប្ដាហ៍ គឺថ្ងៃសុក្រ និងសៅរ៍ ហើយតម្លៃសំបុត្រគឺ ២ម៉ឺនរៀលសម្រាប់ភ្ញៀវខ្មែរ និង ៤ម៉ឺនរៀលសម្រាប់បរទេស៕