Goo Hye Sun បន្តសម្រាកនៅផ្ទះ ជាមួយស្វាមី ដោយសារមិនទាន់ជា
- 2017-05-21 01:38:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Goo Hye Sun បន្តសម្រាកនៅផ្ទះ ជាមួយស្វាមី ដោយសារមិនទាន់ជា
ចន្លោះមិនឃើញ
តារាស្រី Goo Hye Sun មានសុខភាពល្អប្រសើរច្រើនហើយ បន្ទាប់ពីឈឺរយៈពេលកន្លងមក។ នេះក៏ដោយសារមកពីការយកចិត្តទុកដាក់ពីស្វាមីជាទីស្រលាញ់របស់នាង លោក Ahn Jae Hyun ដែរ។
កាលពីខែមីនា កន្លងទៅ តួស្រីក្នុងរឿង "Boys Over Flowers” បានផ្អាកការសម្ដែងទាំងអស់របស់នាង និងត្រូវទទួលការព្យាបាល ដោយសារមានអាការៈវិលមុខ និងពិបាកដកដង្ហើម។ ក្រោយមកនាង ត្រូវបានពិនិត្យវិនិច្ឆ័យរោគមើល ហើយទទួលលទ្ធផលថា មានការប្រតិកម្មនឹងអ្វីម្យ៉ាង។ ក្រោយចេញពីមន្ទីរពេទ្យ តារាស្រីរូបនេះ ក៏នៅតែសម្រាកព្យាបាលនៅផ្ទះ និងតាមដានរោគជាបន្ត ជាពិសេសមានការយកចិត្តទុកដាក់ខ្លាំងពីស្វាមីជាទីស្រលាញ់។
យ៉ាងណាមិញ ថ្មីៗនេះ Hye Sun បានធូរស្បើយខ្លះហើយ និងផ្ញើរសារទៅកាន់អ្នកគាំទ្ររបស់ខ្លួនពីសុខភាពពេលបច្ចុប្បន្នដែរ តាមរយៈគណនី Instagram របស់ស្វាមី Ahn Jae Hyun ធ្វើឲ្យអ្នកគាំទ្រនាងក៏មានការធូរចិត្ត និងត្រេកអរឡើងវិញដែរ៕