រក​ឃើញ​ចំណុច​ដែល​ប្រិយមិត្ត​ពេញ​ចិត្ត​បំផុត​លើ​ខ្លួន​ស្រី​ស្អាត មឿង សុភ័ក្រ

  • 2017-05-21 03:20:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ម៉ូដែល និង​សម្ដែង មឿង សុភ័ក្រ ដែល​បាន​ចូល​ប្រឡូក​សិល្បៈ​ប្រមាណ​២​ឆ្នាំ​មក​នេះ ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​តាម​រយៈ​រូប​សម្ផស្ស​ស្រស់​ស្អាត​ស្ទើរ​គ្រប់​ផ្នែក ប៉ុន្តែ​ក្នុង​នោះ​មាន​មួយ​ចំណុច​ដែល​នាង​បង្ហើប​ថា តែង​មាន​គេ​សរសើរ​នាង​ឥត​ដាច់។

ចំណុច​មួយ​នោះ មិន​មែន​ស្ថិត​កន្លែង​ណា​មួយ​នៃ​រាង​កាយ​នាង​ទេ ប៉ុន្តែ​ជា​អំណោយ​ទាន​មួយ​ពី​ធម្មជាតិ ហើយ​នោះ​គឺ​ជា​ស្នាម​ញញឹម។ យុវតី​វ័យ ២៣​ឆ្នាំ រូប​នេះ​ប្រាប់​ថា ជា​រឿយ​ៗ​នាង​ត្រូវ​បាន​មនុស្ស​ជិត​ស្និទ្ធ​សរសើរ​ត្រង់​ៗ​ថា នាង​មាន​ស្នាម​ញញឹម​ទាក់​ទាញ និង​លេច​ធ្លោ​បំផុត​មួយ។ ដូច្នេះ​ហើយ នោះ​ក៏​ជា​អ្វី​ដែល​នាង​ស្រឡាញ់​ចូល​ចិត្ត​ខ្លួន​ឯង​បំផុត​ដែរ។

កញ្ញា មឿង សុភ័ក្រ គឺ​ជា​អ្នក​រាជធានី​ភ្នំពេញ ហើយ​នាង​គឺ​ជា​អតីត​បេក្ខភាព​ក្នុង​កម្មវិធី Cambodian Next Top Model ។ បើ​ទោះ​មិន​ទទួល​បាន​លទ្ធផល​ល្អ​ពី​ការ​ប្រឡង ពោល​គឺ​បាន​ត្រឹម​បេក្ខភាព​៦នាក់​ចុង​ក្រោយ​ក្ដី ប៉ុន្តែ​នាង​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​តាម​រយៈ​រូប​សម្ផស្ស​ស្រស់​ស្អាត។ ដូច្នោះ​ហើយ ចាប់​ផ្ដើម​មាន​មុខ​ក្នុង​ការងារ​សិល្បៈ​ជា​ច្រើន​តាំង​ពី​ឆ្នាំ ២០១៥ ក្រោយ​ការ​ប្រកួត​ក្នុង​កម្មវិធី​ខាង​លើ។

ការងារ​ដែល សុភ័ក្រ បាន និង​កំពុង​ក្ដាប់​បាន​នោះ មាន ថត​ស្ប៉ត​ពាណិជ្ជកម្ម ដើរ​ម៉ូដ និង​បច្ចុប្បន្ន​បាន​ឈាន​មក​សម្ដែង​ទៀត ដោយ​នាង​កំពុង​សម្ដែង​ក្នុង​រឿង "បំណុល​ផ្ទះ​ជំពាក់​ស្នេហ៍" ដែល​កំពុង​ដំណើរ​ការ​ថត ត្រៀម​ចាក់​លើ​កញ្ចក់​ទូរទស្សន៍ TV8HD។ ជាមួយ​រូប​សម្រស់​ស្រស់​សម​សួន​នេះ ស្រី​ស្អាត​ខាង​លើ​ប្រាប់​ថា​នាង​មាន​កម្ពស់ ១,៦៨ ម៉ែត្រ ទំហំ​ទាំង​បី​របស់​នាង​គឺ ៣២ ២៧ និង ៣៤។

សម្ផស្ស​តួ​ខ្លួន​ដែល​មាន​ខ្លួន​មាន​បច្ចុប្បន្ន កូន​ពៅ​ក្នុង​គ្រួសារ​រូប​នេះ ប្រាប់​ថា គឺ​ជា​អំណោយ​ពី​ធម្មជាតិ​សុទ្ធ​សាធ ដោយ​នាង​មិន​បាន​កែ​កុន​កន្លែង​ណា​មួយ​ទេ នៅ​លើ​ដង​ខ្លួន​របស់​នាង រួម​ទាំង​ផ្ទៃ​មុខ​ទៀត គឺ​ធម្មជាតិ​ទាំង​អស់។ ទៅ​ថ្ងៃ​មុខ​ទៀត ក៏​នាង​មិន​មាន​គម្រោង​ថា​នឹង​វះកាត់​កែ​កុន​កន្លែង​ណា​មួយ​ដែរ ព្រោះ​តែ​នាង​យល់​ថា អ្វី​ដែល​ខ្លួន​មាន​ទាំង​អស់ គឺ​សម​សួន​អស់​ហើយ៕

រូបភាព៖ FB Sopheak

អត្ថបទ៖ ស៊ុនហួត

អត្ថបទថ្មី