ខ្ញុង និង គ្រឿន ចាប់ដៃគ្នាជាតួឯកលើកដំបូងក្នុងរឿងភាគថ្មី
- 2017-05-22 02:53:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្ញុង និង គ្រឿន ចាប់ដៃគ្នាជាតួឯកលើកដំបូងក្នុងរឿងភាគថ្មី
ចន្លោះមិនឃើញ
នេះជាលើកទី១ដែលអ្នកនាង ខ្ញុង និង នាយ គ្រឿន ចាប់ដៃគ្នាសម្ដែងជាតួឯកក្នុងខ្សែភាពយន្តភាគថ្មីឲ្យផលិតកម្ម LD គ្រោងនឹងថតក្នុងពេលឆាប់ៗនេះហើយ។
ខ្ញុង បានប្រាប់ Sabay ថា ផលិតកម្ម LD បានផ្ដល់ឱកាសជាច្រើនដល់រូបនាងក្នុងការថតរឿង មិនថារឿងភាគឬ រឿងខ្នាតធំដែលដាក់បញ្ចាំងនៅតាមរោងកុននោះទេ តែងតែមានវត្តមានខ្លួនជានិច្ច មិនសូវអាក់ខាន់ឡើយ។ ការបង្ហាញវត្តមានក្នុងផលិតកម្ម LD ជាបន្តបន្ទាប់ធ្វើឲ្យ ខ្ញុង មានឱកាសគ្រងតំណែងជាតួឯកក្នុងខ្សែភាពយន្តភាគរឿង " កូនប្រសាឡឺកឺ" ជាមួយ នាយ គ្រឿន។
“ពេលនេះខាងផលិតកម្ម LD គាត់កំពុងតែសរសេររឿងថ្មីមួយទៀត ជិតថតក្នុងពេលឆាប់ៗនេះហើយ បើតាមខ្ញុំដឹងរឿងហ្នឹង នាងខ្ញុំនឹងដើរតួឯក ព្រោះគាត់ប្រាប់ថារឿងហ្នឹងឲ្យខ្ញុំដើរជាតួឯកជាមួយនាយ គ្រឿន ក្នុងរឿង "កូនប្រសាឡឺកឺ "។ នាង ខ្ញុង ថ្លែង។
ស្រេង សុកាន់ដា ហៅខ្ញុង បញ្ជាក់ថា ខ្សែភាពយន្តភាគរឿង "កូនប្រសាឡឺកឺ" នេះជាប្រភេទរឿងបែបកំប្លែងសើចរវាងកូនប្រសាជាមួយម្ដាយក្មេក៕