ទិញចិញ្ចៀនពេជ្រ​ឡៃឡុង ជាង១០ដុល្លារ មិនដឹងពិត ឬក្លែងក្លាយ ឥឡូវដឹងតម្លៃ ទើបភ្ញាក់ផ្អើល

  • 2017-05-22 03:01:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចិញ្ចៀន​ពេជ្រ​ដ៏​ធំ​មួយ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​លក់​ដេញ​ថ្លៃ​បាន​រហូត​ដល់​ទៅ ៤៥៤ ០០០​ដុល្លារ បន្ទាប់​ពី​ម្ចាស់​របស់​វា បាន​ទិញ​វា​នៅ​កន្លែង​លក់​ឡៃឡុង កាល​ពី​៣០​ឆ្នាំ​មុន ក្នុង​តម្លៃ​ត្រឹម​តែ​១៣​ដុល្លារ​ប៉ុណ្ណោះ ហើយ​គិត​ថា​វា​ជា​របស់​ក្លែងក្លាយ។

ពេជ្រ​ទំហំ ២៦,២៧​ការាត់​ ដែល​ម្ចាស់​ស្មាន​ថា​ជា​របស់​ក្លែង​ក្លាយ

ពេជ្រ​ទំហំ ២៦,២៧​ការាត់​ដ៏​ពិសេស​នោះ ត្រូវ​បាន​គេ​សន្មត​ថា មិនមែន​ជា​របស់​ពិត​ឡើយ ដោយសារតែ នៅ​សតវត្ស​ទី​១៩ ពេជ្រ​មិន​ត្រូវ​បាន​គេ​កាត់​ឲ្យ​ចេញ​រាង​ភ្លឺចិញ្ចាច ដូច​ពេជ្រ​នា​ពេល​បច្ចុប្បន្ន​ឡើយ។

គួរ​ឲ្យ​ដឹង​ថា វា​ត្រូវ​បាន​គេ​យក​មក​ដាក់​លក់​ឡៃឡុង នៅ​ក្បែរ​មន្ទីរពេទ្យ West Middlesex Hospital ស្ថិត​នៅ​ក្នុង​ក្រុង Isleworth ភាគ​ខាងលិច ទីក្រុង London កាល​ពី​អំឡុង​ឆ្នាំ​១៩៨០។ យ៉ាង​ណា​ក៏​ដោយ គេ​មិន​បាន​ដឹង​ពី​ប្រវត្តិ​របស់​វា​ច្បាស់​ឡើយ។

ទោះ​ជា​យ៉ាង​ណា ចិញ្ចៀន​ពេជ្រ​ពណ៌​ស​នោះ នឹង​ត្រូវ​គេ​ដាក់​លក់​ដេញ​ថ្លៃ នៅ​ឯ Sotheby London's Fine Jewels នៅ​ថ្ងៃ​ទី​០៧ ខែ​កក្កដា ឆ្នាំ​២០១៧ ខាងមុខនេះ ក្នុង​តម្លៃ​រហូត​ដល់​ទៅ ៤៥៤ ០០០​ដុល្លារ​ឯណោះ៕

ប្រភព៖ Independent   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី