បេក្ខជន Britain’s Got Talent ធ្វើឲ្យ Judge ម្នាក់​ភ្លឺភ្នែក ​ក្រោយធ្លាប់បរាជ័យម្ដង

  • 2017-05-22 03:24:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្មេង​ប្រុស​ ដែល​ជា​បេក្ខជន​ម្នាក់​ក្នុង​កម្មវិធី​ Britain’s Got Talent ឆ្នាំ​២០១៧​ បាន​ធ្វើ​ឲ្យ​គណៈកម្មការ​ ក៏​ដូច​ជា​ទស្សនិកជន​ភ្ញាក់​ផ្អើល​នឹង​សមត្ថភាព​របស់​ខ្លួន​ខ្លាំង​ណាស់​។

កាល​ពី​យប់​ថ្ងៃ​សៅរ៍​ទី​ ២០​ ខែ​ឧសភា​ កម្មវិធី​ Britain’s Got Talent ឆ្នាំ​ ២០១៧​ សប្ដាហ៍​ទី​ ៦​ បេក្ខជន​វ័យ​ ១៥​ឆ្នាំ​ឈ្មោះ​ Kyle Tomlinson មក​ពី​ទីក្រុង​ Sheffield ត្រូវបាន​ជ្រើសរើស​យក​ទៅ​វគ្គ​បន្ត​ដោយ​ គណៈកម្មការ​ David Walliams ចុច​ប៊ូតុង​ពណ៌​មាស​ឲ្យ​ តែ​ម្ដង។

ដំបូង​ឡើយ​ David មិន​បាន​មើល​ឃើញ​ពី​សមត្ថភាព​របស់​ ក្មេង​ប្រុស​រូប​នេះ​ទេ​ ហើយ​ថែម​ទាំង​ធ្លាប់​បាន​បដិសេធ​ Kyle កាល​ពី​លើក​មុន​ទៀត​។ ដោយ​ឡែក​ចំពោះ​ ក្មេង​ប្រុស​ វ័យ​ ១៥​ឆ្នាំ​រូប​នេះ​ ធ្លាប់​បាន​មក​ប្រលង​ក្នុង​កម្មវិធី​នេះ​ម្ដង​មក​ហើយ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ ពេល​ដែល​មាន​អាយុ​ ១២​ឆ្នាំ​ តែ​ត្រូវ​បរាជ័យ។​ ប៉ុន្តែ​ក្រោយ​មក​គេ​បាន​ខិត​ខំ​ពង្រឹង​ទេពកោសល្យ​សារ​ជាថ្មី​ និង​ឃើញ​ថា​អ្វី​ដែល​ទទួល​បាន​នៅ​ពេល​នេះ​ គឺ​ពិតជា​អស្ចារ្យ​ ដោយ​សារ​ការ​បង្ហាញ​ខ្លួន​ម្ដងទៀត​ បេក្ខជន​រូប​នេះ​ទទួល​បាន​ប៊ូតុង​ពណ៌​មាស​ពី​គណៈកម្មការ​ដែល​ធ្លាប់​មិន​ពេញ​ចិត្ត​សមត្ថភាព​របស់​ខ្លួន​។

ទស្សនាវីដេអូខាងក្រោម៖

ពេល​ទទួល​បាន​ឱកាស​ទៅ​វគ្គ​បន្ត​ Kyle រំភើប​ទប់​ទឹក​ភ្នែក​មិន​ជាប់​ ក្រោម​ការ​សាទរ​ពី​គណៈកម្មការ​ទាំង​ ៤​ និង​ទស្សនិកជន​ ព្រមទាំង​គ្រួសារ​របស់​ខ្លួន​៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ យី សុធារី