MSI រៀបចំ​ពិធី​ជួប​ជុំ​អ្នក​គាំ​ទ្រ​​កុំព្យូទ័​រហ្គេម

  • 2017-05-22 04:38:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​កុំព្យូទ័រ​ហ្គេម MSI បាន​រៀបចំ​ពិធី​ជួប​ជុំ​អ្នក​ដែល​និយម​ប្រើ​ប្រាស់​កុំព្យូទ័រ​ហ្គេម​របស់​ខ្លួន​នៅ Park Café ផ្លូវ​ត្រសក់​ផ្អែម កាល​ពី​ថ្ងៃ​ទី​២០ ឧសភា ២០១៧ ដោយ​មាន​ការ​ប្រកួត​ហ្គេម​កំពុង​ពេញ​និយម ជាមួយ​នឹង​ក្រុម​លេង​ហ្គេម​ល្បីៗ ព្រម​ទាំង​មាន​ឱកាស​ឈ្នះ​រង្វាន់​ពិសេស​ពី MSI ផង​ដែរ។

មិន​តែ​ប៉ុណ្ណោះ អ្នក​ចូលរួម​ទាំងអស់​មាន​ឱកាស​ឈ្នះ​រង្វាន់​អនុស្សាវរីយ​ដោយ​គ្រាន់​តែ​ចុច Like ផេក​ហ្វេសប៊ុក MSI រួច​ថតរូប​របស់​ខ្លួន​ក្នុង​កម្មវិធី​ជួប​ជុំ​នេះ ហើយ​ផុស​ជាមួយ​នឹង​ការ​សរសេរ #MsiTrueGaming​។

MSI ស្ថិត​នៅ​លំដាប់​លេខ ១ ជាមួយ​ក្រាហ្វិក GeForce® GTX SLI នៅ​លើ​ទីផ្សារ ហើយ​តែងតែ​បញ្ចេញ​កុំព្យូទ័រ​យួរ​ដៃ​ដែល​មាន​រាង​ស្ដើង​បំផុត​ជាមួយ​នឹង​ក្រាហ្វិក GeForce® GTX សម្រាប់​អ្នក​ចូលចិត្ត​លេង​ហ្គេម​ថ្មីៗ និង​ហ្គេម​ដែល​មាន​ទំហំ​ធំ នៅ​លើ​ទីផ្សារ​ជា​រៀង​រាល់​ឆ្នាំ។

ព័ត៌មាន​បន្ថែម​ពី MSI ចូល​ទៅកាន់៖

  • MSI VR READY: http://vr.msi.com​
  • MSI GAMING Products: http://gaming.msi.com​
  • MSI Facebook: https://www.facebook.com/MSIHQFANCLUB​
  • MSI Twitter: https://twitter.com/msitweets​

ដោយ៖ វិទូ

អត្ថបទថ្មី