អីចឹងហើយ ទើបបានក្រុមចម្រៀងកូរ៉េ BTS ចូលរួមកម្មវិធី BBMA 2017!
- 2017-05-22 04:57:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អីចឹងហើយ ទើបបានក្រុមចម្រៀងកូរ៉េ BTS ចូលរួមកម្មវិធី BBMA 2017!
ចន្លោះមិនឃើញ
កម្មវិធីប្រគល់ពានរង្វាន់ BBMA (Billboard Music Awards) គឺជាកម្មវិធីប្រគល់ពានប្រចាំឆ្នាំរបស់ទស្សនាវដ្ដី Billboard ដែលមានការចូលរួមជាច្រើនពីសំណាក់តារាចម្រៀងល្បីៗ។ ក្នុងឱកាសនោះក្រុមចម្រៀង K-Pop ដ៏ល្បីមួយក្រុមគឺ BTS ក៏បានចូលរួមផងដែរ នេះដោយសារតែមានការបោះឆ្នោតយ៉ាងច្រើនសន្ធឹកសន្ធាប់ឲ្យ Billboard អញ្ជើញក្រុមចម្រៀងនេះមកចូលរួមកម្មវិធី។ ចំនួនបោះឆ្នោតនោះគឺដល់ទៅជាង ៣០០លានសំឡេងឯណោះ។
តោះ! ពេលនេះមកដឹងពី៣ចំណុចសំខាន់ៗជុំវិញការចូលរួម BBMA របស់ក្រុម BTS!!! ១. អ្នកចាត់ចែងកម្មវីធី BBMA ភ្ញាក់ផ្អើលដោយសារអ្នកគាំទ្រ (Army) បានបង្ហាញខ្លួនយ៉ាងច្រើន
បុគ្គលិករៀបចំកម្មវិធី BBMA មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារអ្នកគាំទ្រជាច្រើនរូបបានបោះតង់រងចាំ ដើម្បីជួបនូវតារាក្នុងដួងចិត្តរបស់គេ។ បុគ្គលិកទាំងនោះក៏បានថតវីដេអូ ហើយបង្ហោះចូលទៅក្នុងបណ្ដាញសង្គម Twitter ទៀតផង។ នេះបង្ហាញថា អ្នកគាំទ្ររបស់ BTS មិនមែនមានតែនៅអាស៊ីទេ ចំនួនអ្នកគាំទ្រនៅសហរដ្ឋអាមេរិកក៏មិនធម្មតាដែរ។
២. ទស្សនាវដ្ដី Vogue បានចាត់ចំណាត់ថ្នាក់ BTS ជាក្រុមចម្រៀងស្លៀកពាក់បានស្អាតបំផុតក្នុងកម្មវិធី
បន្ទាប់ពីឃើញក្រុមចម្រៀង BTS ទស្សនាវដ្ដី Vogue បានដាក់ងារឲ្យ BTS ថាជាក្រុមចម្រៀងដែលស្លៀកពាក់សមរម្យជាងគេសម្រាប់ក្រុមចម្រៀងបុរស។ ពួកគេបានស្លៀកពាក់នូវឈុតខ្មៅ ជាមួយនឹងអាវធំ ដែលមើលទៅស្រស់សង្ហាមិនចាញ់គ្នា ចំពោះសមាជិកនីមួយៗ។ មួយវិញទៀត Vogue បានជ្រើសរើស V ជាតារាម៉ូត (Fashion Star) ក្នុងចំណោមសមាជិកទាំងអស់។
V សមាជិកក្រុម BTS ៣. BTS ឈ្នះពានរង្វាន់ Social Media “Top Social Media Artist Award”
ដោយសារតែទទួលបានការបោះឆ្នោតដល់ទៅជាង ៣០០លានសំឡេង BTS ឈ្នះពានរង្វាន់ Top Social Media Artist Award ដែលបំបាក់តារាល្បីៗផ្សេងទៀតដូចជា Nicki Minaj, Ariana Grande, និង Justin Bieber ជាដើម។ ពានរង្វាន់នោះគឺត្រូវបានប្រកាសដោយតារាពូកែធ្វើវីដេអូកំប្លែងដ៏ល្បី Logan Paul ផងដែរ៕
*អត្ថបទទាក់ទងនឹងពត៌មានតារាអន្តរជាតិនៅទីនេះ