តារា​ល្បី​ៗ​បង្ហាញ​ខ្លួន​ក្នុង​​​ព្រឹត្តិការណ៍​កម្រាល​​ព្រំ​​នៅ​ស្តាត​អូឡាំ​ពិក​យប់​មិញ

  • 2017-05-23 03:39:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រួសារ​តារា​កម្ពុជា​​ បាន​រៀប​ចំ​ព្រឹត្តិការណ៍​​កម្រាល​ព្រំ​ប្រចាំ​ឆ្នាំ​លើក​ទី២​​​ របស់​ខ្លួន​កាល​ពី​យប់​មិញ​នៅ​ ស្តាត​អូឡាំ​ពិក​ ។ ក្នុង​នោះ​ក៏​មាន​ការ​ចូល​រួម​ពី​តារា​ចម្រៀង​ និង​សម្ដែង​ប្រុស​ស្រី​ល្បី​ឈ្មោះ​ជា​ច្រើន​រូប​ផង​ដែរ​។

លោក​ ផាត់ តារារដ្ឋ​​ ស្ថាបនិក​ ក្រុម​គ្រួសារ​តារា​កម្ពុជា​បាន​បញ្ជាក់​ថា​ គ្រួសារ​តារា​កម្ពុជា​រៀប​ចំ​កម្មវិធី​ ព្រឹត្តិការណ៍​កម្រាល​ព្រំ​​ជា​លើក​ទី២​​នេះ​ឡើង​ក្នុង​គោល​បំណង​រៃ​អង្គាស​ថវិកា​ជួយ​ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា ​កំពុង​តែ​ត្រូវ​ការ​ថវិកា​​ដើម្បី​​ជួយ​សង្គ្រោះ​កុមារ​កម្ពុជា​រាប់​ម៉ឺន​នាក់​។

“​បាទ​​ក្នុង​​ព្រឹត្តិការណ៍​កម្រាល​ព្រំ​លើក​ទី​២​នេះ​មាន​ការ​អញ្ជើញ​​ចូល​រួម​ពី​តារា​ចម្រៀង​ និង​សម្ដែង​ប្រុស​ស្រី​ជាង​១០០​ នាក់ ហើយ​ពួក​គាត់​ទាំង​អស់​ចូល​រួម​​ច្រៀង​​ លេង​កំប្លែង​​ និង​សម្ដែង​ស្ម័គ្រ​រៃ​អង្គាស​ស្វែង​រក​ថវិកា​ជួយ​ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ ដោយ​មិន​យក​ថវិកា​អ្វី​ឡើយ​"​​។ លោក ផាត់ តារារដ្ឋ ថ្លែង​។

ទស្សនា​តារា​ល្បី​ៗ​បង្ហាញ​ខ្លួន​ក្នុង​ព្រឹត្តិការណ៍​កម្រាល​ព្រំ​កាល​ពីយប់​មិញ​ខាង​ក្រោម​នេះ​ទាំង​​អស់​គ្នា​៖​​​​​​​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទពេញនិយម