Galaxy S8 ឆ្នាំ ២០១៧ និង iPhone 6s ឆ្នាំ ២០១៥ មួយណាដើរលឿនជាង?
- 2017-05-23 02:12:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Galaxy S8 ឆ្នាំ ២០១៧ និង iPhone 6s ឆ្នាំ ២០១៥ មួយណាដើរលឿនជាង?
ចន្លោះមិនឃើញ
ត្បិតថា Galaxy S8 ប្រើបន្ទះឈីបថ្មីបំផុត Snapdragon 835 ក៏ពិតមែន ប៉ុន្តែនៅមិនអាចយកឈ្នះ iPhone 7 បានពេលប្រៀបធៀបល្បឿនដំណើរការ។ ចុះបើយក Galaxy S8 ទៅធៀបល្បឿនជាមួយ iPhone 6s ដែលចេញតាំងពីឆ្នាំ ២០១៥ លទ្ធផលយ៉ាងណាវិញ?
តាមវីដេអូដែលធ្វើប្រៀបធៀបផ្ទាល់ៗពីល្បឿននៃការបើកកម្មវិធីរបស់ iPhone 6s និង Galaxy S8 បង្ហាញឲ្យឃើញថា ការចាប់ផ្ដើមដំបូង Galaxy S8 បានយកឈ្នះ iPhone 6s មួយទំហឹង។ ប៉ុន្តែបន្តបន្ទាប់មក iPhone 6s ព្យាយាមដេញតាមរហូតដល់អាចយកឈ្នះ ដោយបញ្ចប់ការបើកកម្មវិធីទាំង ១៦ បានមុន Galaxy S8។
ដោយឡែកពេលដល់ជុំទីពីរនៃការបើកកម្មវិធីទាំង ១៦ ឡើងវិញពីក្រោមឡើងលើ iPhone 6s នៅតែអាចយកឈ្នះលើ Galaxy S8 បាន ដោយ iPhone អាចរក្សាទុកកម្មវិធីឲ្យមានដំណើរការលើ Background បានច្រើនជាង Galaxy S8៕