Vertu​ ​ចេញ​ម៉ូដែល​ពិសេស​ ​បើ​ទិញ​ដឹក​ឲ្យ​តាម​ឧទ្ធម្ភាគចក្រ

  • 2017-05-23 03:43:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​ក្រុមហ៊ុន​ផលិត​ទូរសព្ទ​ថ្លៃ​កប់​ពពក​របស់​ចក្រភព​អង់គ្លេស​ ​Vertu​ ​ទើប​បញ្ចេញ​ម៉ូដែល​ថ្មី​ផលិត​មាន​កំណត់​ ​ហើយ​ផ្ដល់​​សេវា​ដឹក​ជញ្ជូន​យ៉ាង​ពិសេស​តាម​ឧទ្ធម្ភាគចក្រ​ដល់​អតិថិជន​ដែល​បញ្ជា​ទិញ។

Vertu Signature Cobra​ ​មាន​តម្លៃ​ប្រមាណ​ ​៣៦​ ​ម៉ឺន​ដុល្លារ​ ​ហើយ​មាន​ផលិត​តែ​ ​៨​ ​គ្រឿង​ប៉ុណ្ណោះ។ តួ​ខ្លួន​រំលេច​ជា​មួយ​រាង​សត្វ​ពស់​ដ៏​ទាក់​ទាញ​ស្រោប​ដោយ​ត្បូងទទឹម​ក្រហម​ឆ្អិនឆ្អៅ​ ​៤៣៩​ ​គ្រាប់​ ​និង​ត្បូង​មរកត​ស​ភ្លឺ​ចិញ្ចាច​ ​២​ ​គ្រាប់​សម្រាប់​លម្អ​ត្រង់​ភ្នែក​ពស់។

ទូរសព្ទ​ដ៏​ថ្លៃ​នេះ​ត្រូវ​ដាក់​លក់​តែ​ក្នុង​ទីផ្សារ​ប្រទេស​​ចិន​​ប៉ុណ្ណោះ​ ​ខណៈ​វា​មិន​សូវ​ជា​មាន​បច្ចេកវិទ្យា​ពិសេស​អ្វី​ច្រើន​ ​តែ​មាន​ការ​រចនា​យ៉ាង​ពិសេស​ ​ព្រោះ​ទូរសព្ទ​ប្រភេទ​នេះ​ត្រូវ​គេ​ប្រើ​ជា​គ្រឿងអលង្ការ​សម្រាប់​អតិថិជន​ជា​អ្នក​មាន​ទ្រព្យ៕

ចុចអានបន្ត ៖

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ រដ្ឋ