ធនាគារជាតិ ព្រមានដក​អាជ្ញាបណ្ណពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុណា ​ដែលមិនគោរពលក្ខខណ្ឌនេះ

  • 2017-05-23 06:34:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធនាគារ​ជាតិ នឹង​ធ្វើ​ការ​ពិន័យ ឬ​ឈាន​ដល់​ការ​ដក​ហូត​អាជ្ញាបណ្ណ​ពី​គ្រឹះស្ថាន​ធនាគារ មីក្រូ​ហិរញ្ញវត្ថុ និង​ប្រតិបត្តិករ​ឥណទាន​ជន​បទ ណា​មួយ​ដែល​​នៅ​តែ​បន្ត​ផ្ដល់​កម្ចី ទៅ​កាន់​ប្រជាពលរដ្ឋ ដោយ​យក​អត្តសញ្ញាណ​ប័ណ្ណ សៀវភៅ​គ្រួសារ សៀវភៅ​ស្នាក់​នៅ​មក​ធានា ចំពោះ​ការ​ផ្ដល់​ឥណទាន​។ ​នេះ​បើ​តាម​សេចក្ដី​ជូន​ដំណឹង តាម​រយៈ​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ ​របស់​ធនាគារ​ជាតិ នៃ​កម្ពុជា​។

គួរ​បញ្ជាក់​ផង​ដែរ​ថា កន្លង​មក​ធនាគារ​ជាតិ ធ្លាប់​បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​ម្ដង​រួច​មក​ហើយ ទៅ​លើ​ការ​ហាម​ឃាត់ ដាច់​ខាត ចំពោះ​ការ​ប្រើ​ប្រាស់ ឯកសារ​ដូច​រៀបរាប់​ខាង​លើ យក​ទៅ​ធានា​ចំពោះ​ប្រតិបត្តិការ​ឥណទាន។​ប៉ុន្តែ​នៅ​តែ​មាន​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ និង​ប្រតិបត្តិករ​ឥណទាន​ជន​បទ មួយ​ចំនួន មិន​គោរព​ចំពោះ​សេចក្ដី​ណែនាំ​នេះ​ឡើយ​។ ​ដូច្នេះ​ហើយ​ទើប​ធនាគារ​ជាតិ​ ចេញ​សេចក្ដី​ប្រកាស​ជា​ថ្មី ចំពោះ​បញ្ហា​នេះ៕

ខាង​ក្រោម​នេះ ជា​សេចក្ដី​ជូន​ដំណឹង​របស់​ធនាគារ​ជាតិ​៖ ​​​

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទថ្មី