មក​មើល​គ្រឿង​ពេជ្រ​របស់​តារា​ស្រី​ទាំង​១០​រូប​ លើ​​កម្រាល​ព្រំ​​កម្មវិធី Cannes

  • 2017-05-23 08:10:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្ម​វិធី​​ Cannes ជា​កម្មវិធី​មួយ​សម្រាប់​មហោស្រព​ភាព​យន្ត​ និង​សម្រាប់​មនុស្ស​ដែល​ស្រលាញ់​ពេញ​ចិត្ត​វិស័យ​នេះ។ ប៉ុន្តែ​បើ​និយាយ​ពី​កម្រាល​ព្រំ​ក្រហម​វិញ កម្មវិធី​នេះ​ជា​ឱកាស​មួយ​ ដែល​តារា​ល្បី​ៗ អាច​​បញ្ចេញ​នូវ​ភាព​សិច​ស៊ី​និង​ស្លៀក​សំលៀក​បំពាក់​ស្អាតៗ ម៉ូដ​ល្បី​ៗ​ប្រណាំង​ប្រជែង​គ្នា។ គ្រឿង​តែង​ខ្លួន​​ទាំង​នោះ​រាប់​បញ្ចូល​ទាំង​គ្រឿង​លំអ​ខ្លួន​គ្រប់​ប្រភេទ ក្នុង​នោះ​គ្រឿង​អលង្ការ​ក៏​ដើរ​តួ​ដ៏​សំខាន់​មួយ​ផង​ដែរ។

នេះ​ជា​បណ្ដា​តារា​ស្រី​ទាំង​១០​រូប​ដែល​បាន​ពាក់​គ្រឿង​ពេជ្រ​យ៉ាង​ស្រស់​ស្អាត​ចូល​រួម​កម្មវិធី៖

១. Rihanna ពាក់​គ្រឿង​ពេជ្រ​ទំហំ​ ៦៩.៥៥ការ៉ាត់​ដែល​ក្នុង​នោះ ៩.០៩ការ៉ាត់​ត្រូវ​បាន​គេ​រចនា​ដោយ​ Chopard សម្រាប់​ម៉ូដ "Rihanna LOVES Chopard”។

២. Bella Hadid ពាក់​ខ្សែក​ពេជ្រ​ដែល​មាន​បន្តោង​ធំ​ទំហំ​ ១៨០ការ៉ាត់ និង​ខ្សែ​ទំហំ២៨​កា​រ៉ាត់​ម៉ូដ​ Bulgari។

៣. Adriana Lima ជា​ទេព​អក្សរ​ម្នាក់​នៅ​ក្នុង​ក្រុម​ម៉ូដែល​ Victoria's Secret បាន​ពាក់​គ្រឿង​ពេជ្រ​ពី​ Chopard ដែល​មាន​ទំហំ ១៦៣.៣ការ៉ាត់។

៤. Chompoo Araya ពាក់​គ្រឿង​ពេជ្រ​ដែល​រចនា​ជាមួយ​ត្បូង​មរកត​មាន​ទំហំ ៥២.៧៦ការ៉ាត់។

៥. Emily Ratajkowski ពាក់​ខ្សែ​ករ​បន្តោង​ធំ​ដែល​ជា​ម៉ូដ​មួយ​របស់ Bulgari។

៦. Jessica Chastain ពាក់​ខ្សែក​ពេជ្រ​ពី​ Piaget Jewelry ដែល​មាន​បំពាក់​នូវ​ត្បូង​ទទឹម។

៧. Fan Bing Bing បាន​លំអ​ខ្លួន​ដោយ​គ្រឿង​ពេជ្រ​ពី De Beers Jewelry ដែល​មើល​ទៅ​សាក​សម​នឹង​ម៉ូដ​សក់​និង​សំលៀក​បំពាក់​ខ្លាំង។

៨. Sonam Kapoor ជា​តារា​សម្ដែង​ឥណ្ឌា​បាន​ពាក់​គ្រឿង​ពេជ្រ​រំលេច​ពណ៌​ស្ទើរ​​ស្វាយ​ដែល​ស៊ី​ជាមួយ​នឹង​សំលៀក​បំពាក់​របស់​នាង។

​៩. Sara Sampaio ជា​តារា​ម៉ូដែល​របស់​ Victoria's Secret បាន​ពាក់​គ្រឿង​ពេជ្រ​របស់​ម៉ូដ​ De Grisogono។

១០. Monica Bellucci ជា​តារា​សម្ដែង​សញ្ជាតិ​អ៊ីតាលី បាន​ពាក់​គ្រឿង​ពេជ្រ​ម៉ូដ Cartier៕​

ទាក់ទង​ ​Fashion អន្ដរជាតិ

ទាក់ទង ព័ត៌​មាន​តារា​អន្តរជាតិ

ចុច​អាន មក​មើល​តារា​អាស៊ី​ និង​ហូលីវូដ​បង្ហាញ​ខ្លួន​នៅ​កម្មវិធី Cannes Festival 2017 ​​ ​

ប្រភព៖ Mthai   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី