ក្តៅៗ! កូរ៉េខាងត្បូង​បាញ់ព្រមាន​កូរ៉េខាងជើង ៩០គ្រាប់ ក្រោយវត្ថុចម្លែក​ហោះឆ្លងកាត់​ព្រំដែន

  • 2017-05-23 09:44:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទាហាន​កូរ៉េខាងត្បូង បាន​បាញ់​ព្រមាន​ទៅ​លើ​វត្ថុ​ចម្លែក​មិន​ស្គាល់​អត្តសញ្ញាណ​មួយ ដែល​បាន​ហោះ​ចេញ​ពី​ប្រទេស​កូរ៉េខាងជើង ឆ្លង​កាត់​ព្រំដែន​ប្រទេស​ទាំង​ពីរ នៅ​រសៀល​ថ្ងៃ​អង្គារ ទី ២៣ នេះ។ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​យោធា​កូរ៉េខាងត្បូង។

បើ​យោង​តាម អគ្គសេនាធិការ​ចម្រុះ​របស់​កូរ៉េខាងត្បូង បាន​ឲ្យ​ដឹង​ថា ទាហាន​របស់​ខ្លួន​បាន​ប្រទះ​ឃើញ​វត្ថុ​ចម្លែក ហោះ​ឆ្លង​កាត់​ខ្សែ​បន្ទាត់​យោធា Military Demarcation Line (MDL) ឆ្ពោះ​ទៅ​ទិស​ខាងត្បូង ក្នុង​តំបន់ Chorwon នៅ​ភាគ​ខាងកើត នៃ​ខេត្ត Gangwon នា​វេលា​ម៉ោង ៤ រសៀល​នេះ។

ជាមួយ​គ្នា​នេះ​ដែរ ទាហាន​កូរ៉េខាងជើង បាន​បើក​ការ​បាញ់ រួម​ជា​មួយ ការ​ផ្សាយ​ព្រមាន​ដល់ កូរ៉េខាងជើង ផង​ដែរ។ យ៉ាងណាមិញ ទាហាន​កូរ៉េខាងត្បូង កំពុង​ធ្វើ​ការ​វិភាគ​ថា​វត្ថុ​ចម្លែក​នោះ​គឺ​ជា​អ្វី និង​បាន​បង្កើន​ឥរិយាបថ​ការពារ​ដែន​អាកាស​របស់​ខ្លួន។

បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhap News Agency របស់​កូរ៉េខាងត្បូង បាន​ឲ្យ​ដឹង​ថា ទាហាន​របស់​ខ្លួន​បាន​បើក​ការ​បាញ់​ព្រមាន ដោយ​កាំភ្លើង​ស្វ័យប្រវត្តិ រហូត​ដល់​ទៅ ៩០ គ្រាប់​ឯណោះ៕

ប្រភព៖ Channelnewsasia | Independent | Yonhapnews   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី